(VDO) Rodrygo ស៊ុត Hat-Trick ទម្លាក់ Galatasary ពី UCL ស្វ័យប្រវត្តិ​ត្រឹម​ជុំ​ទី ៤

ក្លឹប Real Madrid ​បាន​យក​ឈ្នះ​ទៅ​លើ Galatasaray នៅ​លទ្ធផល ៦-០ សម្រាប់​ប្រកួត​ជុំ​ទី ៤ នៅ UEFA Champions League យប់មិញ ក្នុង​កីឡដ្ឋាន Bernabeu។

ជា​លទ្ធផល​ជោគជ័យ​ដ៏​ធំ​សម្បើម​មួយ ជាមួយ​ការ​ផ្តល់​ជូន ៣ ពិន្ទុ​យ៉ាង​សំខាន់​ដល់​ក្រុម Real Madrid និង​ការ​របូត​កៅអី​វគ្គ ១៦ ក្រុម​ស្វ័យប្រវត្តិ​របស់ Galatasaray ​ក្រោយ​គិត​ត្រឹម​ជុំ​ទី ៤ ក្នុង​ពូល A ពួក​គេ​មាន​តែ ១ ពិន្ទុ​ក្នុង​ដៃ​គត់។

Rodrygo រក​បាន Hat-Trick នៅ​យប់​មិញ​នាទី ៤, ៧ និង ៩០ ស្រប​ពេល Karim Benzema ក៏​រក​បាន ២ គ្រាប់​ផង​ដែរ​នៅ​នាទី ៤៥ និង ៨១ ហើយ Sergio Ramos ជា​ខ្សែ​ការពារ​ស៊ុត​ប៉េណាល់ទី​មួយ​គ្រាប់​នាទី ១៤៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT