Alisson យល់​ឃើញ​បែប​ណា ពេល Liverpool ​ត្រូវ​លេង​ចែក​ជា​ពីរ​ក្រុម?

អ្នកចាំទី Alisson Becker ​បាន​បង្ហាញ​ពី​អារម្មណ៍​មិន​សប្បាយ​ចិត្ត ជុំវិញ​ការ​ដែល​ក្រុម​ហង្ស​ក្រហម​ត្រូវ​បង្ខំ​ចិត្ត​បែងចែក​ជា​ពីរ​ក្រុម​ដើម្បី​បំពេញ​ការ​ប្រកួត​ផ្ទួនៗ​គ្នា​ក្នុង​ចន្លោះ​ពេល ២៤ ម៉ោង។

នៅ​ថ្ងៃ​ទី ១៧ ​ធ្នូ ឆ្នាំ ២០១៩ ក្រុម​ Liverpool នឹង​ត្រូវ​ប៉ះ Aston Villa នៅ Carabao Cup ដែល​មុន​មួយ​ថ្ងៃ​នៃ​ការ​លេង​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​ប្រទេស​កាតា នៃ​ពាន Club World Cup។ ដំណោះស្រាយ​សមប្រកប Klopp ​បាន​ប្រកាស​ហើយ​ថា​នឹង​បែងចែក​ចេញ​ជា​ពីរ​ក្រុម​ដើម្បី​លេង​បាន​ទាំង​ពីរ​ប្រកួត។

យ៉ាងណាមិញ​អ្នកចាំទី Alisson ​បាន​និយាយ​ក្រោយ​យក​ឈ្នះ Genk ២-១ ថា៖ “គ្មាន​នរណា​ចូលចិត្ត​ការ​ប្រកួត​បែប​នេះ​ទេ ព្រោះ​វា​ពិត​ជា​លំបាក​បំផុត ស្រប​ពេល​ដែល Klopp គាត់​បាន​និយាយ​ហើយ​ថា​យើង​នឹង​លេង​ពីរ​ក្រុម​ផ្សេង​គ្នា តែ​នេះ​វា​នឹង​មិន​សមប្រកប​សម្រាប់​យើង​ទាល់​តែ​សោះ”។

លោក​បន្ត៖ “ដោយ​យើង​ចង់​ផ្តល់​ភាព​ល្អ​បំផុត​ក្នុង​ការ​ប្រកួត ហើយ​វា​ក៏​នឹង​លេចចេញ​ពេល​យើង​មាន​កាលវិភាគ​លេង​ស្រួលបួល តែ​អ្វី​ដែល​យើង​មាន​គឺ​ផ្សេង​គ្នា”៕ ប្រភព៖ Metro

  • Alisson យល់​ឃើញ​បែប​ណា ពេល Liverpool ​ត្រូវ​លេង​ចែក​ជា​ពីរ​ក្រុម?