អំឡុងការប្រកួតនៅទឹកដី Camp Nou ទល់ Slavia Prague កាលពីយប់មិញ ក្លឹបអ្នកមានបុណ្យ Barcelona មិនអាចយកបានជ័យជម្នះនោះទេ ពោលគឺបញ្ចប់ទៅនៅលទ្ធផល ០-០។
ប៉ុន្តែ Barca ក៏បានបាត់បង់កីឡាករសំខាន់មួយរូបថែមទៀត នោះគឺ Jordi Alba ដែលរងបញ្ហារបួស និងត្រូវបានប្តូរចេញជំនួសដោយ Sergi Roberto។ តាមរយៈសេចក្តីថ្លែងការណ៍របស់ក្លឹបបានសរសេរថា៖ “Alba បានជួបរបួសសាច់ដុំខាងឆ្វេង ហើយយើងកំពុងឃ្លាំមើលពីលទ្ធភាពនៃពេលវេលាដែលគាត់អាចត្រលប់មកវិញ”។
យ៉ាងណាមិញ Alba អាចនឹងខកខានប៉ុន្មានសប្តាហ៍បន្ទាប់ ដែលនេះក៏ជាឱកាសមាសសម្រាប់យុវជន Junior Firpo ដែលទិញយកពី Real Betis នៅតម្លៃ ១៨ លានអឺរ៉ូអាចមានឱកាសបង្ហាញខ្លួនជំនួសនៅប្រកួតបន្ទាប់៕ ប្រភព៖ AF