ខ្សែប្រយុទ្ធចំណូលថ្មី Joichiro Sugiyama របស់ក្លឹបអង្គរថៃហ្គឺ នឹងជួយឲ្យតំបន់រកគ្រាប់របស់ក្លឹបមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះ គ្រោះថ្នាក់ជាងមុន។
Joichiro Sugiyama ត្រូវបានចូលជំនួសតំណែង Afanwi ដែលក្លឹបទើបតែផ្តាច់កុងត្រា។ តាមរយៈបទពិសោធន៍ និងគុណភាពរបស់គេដែលធ្លាប់លេងនៅ
ក្លឹប Hilal Bergheim នៅលីគទី៥ អាឡឺម៉ង់ នឹងជួយគេបង្កព្យុះភ្លៀងបានច្រើនក្នុងលីគកំពូលកម្ពុជា។
និយាយដោយឡែក តំបន់ចែកបាល់កណ្តាលថៃហ្គឺ ទំនងប្រសើរជាងមុនដោយបាន ពៅ ភារឹទ្ធិ ត្រឡប់មកវិញ។ គេនិងសមាជិកសំខាន់ផ្សេងទៀតដូចជា តាំង សុភក្ត្រ និងចែកបាល់ទៅឲ្យខ្សែប្រយុទ្ធបានច្រើន។
និយាយពីអង្គរថៃហ្គឺ គិតត្រឹមសប្តាហ៍ទី១១នេះ រកបានត្រឹម១១ពិន្ទុ ឈរនៅចំណាត់ថ្នាក់ទី៩ក្នុងចំណោម១២ក្រុមនៃលីគកំពូលកម្ពុជា។