Liverpool ​ចែក​ជា​២​ក្រុម លេង​២​ពាន​ផ្សេង​គ្នា​ ខុស​គ្នា​១​ថ្ងៃ​​នៅ​ខែ​ធ្នូ​ខាង​មុខ​

ក្រុ Liverpool ​នឹង​លេង​ពាន​២​ផ្សេង​គ្នា ​ដោយ​ខុស​ពេល​គ្នា​មិន​ដល់​២៤​ម៉ោង​ផង ​នៅ​ខែ​ធ្នូ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ។

បន្ទាប់​ពី​ប្រជុំ​ជាមួយ​ខាង EFL ​មក ​ក្រុម Liverpool ​សម្រេច​ថា​នឹង​លេង​ពាន​នេះ​នៅ​ថ្ងៃ​១៧​ខែ​ធ្នូ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ ​មុន​តែ​១​ថ្ងៃ​ប៉ុណ្ណោះ​ដែល​ក្រុម​ហង្ស​ក្រហម​នេះ ​លេង​ពាន FIFA Club World Cup ​នៅ​ប្រទេស​កាតា។ ​ដើម្បី​លេង​ទាំង​ពីរ​ពាន​នេះ​បាន ​លោក Klopp ​បាន​បញ្ជាក់​ថា​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ចែក​ក្រុម Liverpool ​ជា​២​ក្រុម​ដើម្បី​លេង​ពាន​២​ផ្សេង​គ្នា សឹង​តែ​ជាន់​ថ្ងៃ​គ្នា​បែប​នេះ​នោះ​ទេ។

ដូច្នេះ​មិន​ចម្លែក​ឡើយ​សម្រាប់​ការ​ប្រកួត League Cup ​ទល់​ក្រុម Aston Villa ​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ​គឺ​ក្រុម Liverpool ​នឹង​ប្រើ​ប្រាស់​កីឡាករ​យុវជន​របស់​ខ្លួន​ជាក់​ជា​មិន​ខាន។ ​លោក Klopp ​ធ្លាប់​ចង់​លុប​ការ​ប្រកួត League Cup ​នេះ​ចោល​ថែម​ទៀត​ផង ​បើ​ទាន់ FIFA Club World Cup ​បែប​នេះ ​ប៉ុន្តែ​ដោយសារ​តែ​មាន​ការ​សម្រួល​គ្នា ទើប​លោក​ព្រម​លេង​ពាន​ទាំង​ពីរ​ដូច្នេះ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT