ក្រោយប្រកាសព្យួរស្បែកជើង អ៊ុក សុធី ចង់បង្ហាត់យុវជននៅភ្នំពេញក្រោន

ខ្សែបម្រើជើងចាស់ភ្នំពេញក្រោន អ៊ុក សុធី បង្ហើបប្រាប់ CNCC ថា ក្រោយចូលនិវត្តន៍ពីអាជីពជាកីឡាករនៅដំណាច់រដូវកាល២០១៩នេះ គេមានបំណងវិវឌ្ឍខ្លួនជាគ្រូបង្វឹកដើម្បីជួយបណ្ដុះបណ្ដាលធនធានយុវជននៅកីឡដ្ឋាន Smart RSN វិញម្ដង។

កីឡាករមានវិញ្ញាបនបត្រគ្រូបង្វឹកកម្រិត B ពន្យល់ថា កត្តាវ័យ និងការថមថយកម្លាំង គឺជាហេតុផលសំខាន់ដែលរូបគេសម្រេចចិត្តព្យួរស្បែក និងងាកទៅផ្ដោតលើការអភិវឌ្ឍយុវជននៅឆ្នាំថ្មីខាងមុខ។

អតីតខ្សែបម្រើជាតិកម្ពុជាពន្យល់លម្អិត ៖”អាយុកាន់តែច្រើន ហើយកម្លាំងក៏ថយជាងមុន បើខ្ញុំនៅលេងទៀត ក៏មិនសូវទៀងទាត់ដែរ អ៊ីចឹងមានតែងាកទៅជួយបង្ហាត់យុវជនវិញល្អជាង។ ខ្ញុំបានពិភាក្សាជាមួយថ្នាក់ដឹកនាំក្លិបរួចរាល់ហើយពីគម្រោងនាពេលខាងមុខនេះ ហើយខ្ញុំក៏ចង់បង្ហាត់ក្មេងៗនៅភ្នំពេញក្រោនដែរក្រោយចូលនិវត្តន៍”។

ជាមួយគ្នានេះ លោក កែវ សុខង៉ន អ្នកចាត់ការក្រុមភ្នំពេញក្រោនឲ្យដឹងដែរថា ក្លិបក៏បានបង្ហាញការគោរពដល់អ៊ុក សុធី ហើយបានចាត់ទុករូបគេជាវីរបុរសមួយរូប (Legend) ដោយសារការរួមចំណែកសំខាន់ក្នុងរយៈពេល៩ឆ្នាំមកនេះ។ លោកសង្ឃឹមថា សុធី នឹងចូលរួមធ្វើការនៅភ្នំពេញក្រោននាពេលខាងមុខ។

គួររំឭកថា អ៊ុក សុធី ដែលជាប់ជម្រើសជាតិកម្ពុជាពីចន្លោះឆ្នាំ២០១៤ដល់២០១៧បានចូលរួមជាមួយភ្នំពេញក្រោន នៅឆ្នាំ២០១១ ហើយបានដើរតួសំខាន់មួយពេលឈ្នះជើងឯក Metfone Cambodian រដូវកាល២០១៤ និង២០១៥។ ក្រៅពីមានតួនាទីជាកីឡាករ គេក៏ឆ្លៀតបង្ហាត់ក្រុមបាល់ទាត់មិនមែនអាជីពមួយចំនួនដែរដើម្បីសម្រួចបទពិសោធគ្រូបង្វឹក៕

  • ក្រោយប្រកាសព្យួរស្បែកជើង អ៊ុក សុធី ចង់បង្ហាត់យុវជននៅភ្នំពេញក្រោន