ទស្សទាយ៖ បឹងកេត នឹងឈ្នះពានហ៊ុនសែនខាប់លើកដំបូងនាល្ងាចនេះនៅ RSN

នៅមុននិងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានសម្តេចនាម៉ោង៦:០០នាទីល្ងាចនេះនៅកីឡដ្ឋាន Smart RSN ក្រុមការងារ CTS-Sport សូមទស្សទាយថា ក្រុមបឹងកេតអែហ្វស៊ី របស់អ្នកស្រីពុតធីតា នឹងឈ្នះពាននេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប។

កត្តាសំខាន់បំផុតដែលយើងគិតថា ក្រុមនាគខៀវនឹងឈ្នះគឺបញ្ហាសតិអារម្មណ៍។ វត្តមានអ្នកស្រី ពុត ធីតា ដែលបានចូលមកវិនិយោគអស់លុយរាប់លានដុល្លារ នឹងក្លាយជាចលករជម្រុញទឹកចិត្តកីឡាករឲ្យព្យាយាមលេងអស់ពីលទ្ធភាព។ គេឃើញបឹងកេត តែងតែប្រមូលផ្តុំកីឡាករមុនការប្រកួតសំខាន់បែបនេះ។ ការស្នាក់នៅជុំគ្នា អាហារ និងការធ្វើដំណើរទៅណាមកណាជុំគ្នា នឹងបន្ថែមការយល់ចិត្តគ្នាទៅកាន់កីឡាករ។

យ៉ាងណាក្តី ស្ថិតិនេះមិនលើសពី៦០%ឡើយ ត្បិតស្វាយរៀងកំពុងចង់បង្កើតកំណត់ត្រាឈ្នះពាន២ក្នុង១រដូវកាល។ ពួកគេបានសម្ងំហ្វឹកហាត់យ៉ាងស្ងៀមស្ងាត់បំផុត មិនមានសកម្មភាពអ្វីឡើយ។ សូម្បីតែលើ Page ក៏ស្ងាត់ឈឹងដូចការប្រកួតធម្មតា ឬគ្មានការប្រកួត។

ការប្រកួតល្ងាចនេះ នឹងមានផ្សាយផ្ទាល់នៅ BTV។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT