ខ្សែប្រយុទ្ធ Erling Braut Haaland របស់ក្រុម Salzburg បានបង្កើតកំណត់ត្រាពិសេស១ហើយ ក្រោយពីទាត់ចូល១គ្រាប់ទៀតនៅយប់មិញ ជួយក្រុមស្មើ Napoli ១-១។
Haaland ជាកីឡាករដែលក្លឹបរាប់មិនអស់ទេ កំពុងចង់បានដើម្បីទៅជួយក្រុម ដោយសារតែសមត្ថភាពរបស់គេកំពុងលេចធ្លោខ្លាំងមែនទែន។ ជាក់ស្ដែងនៅយប់មិញលេងទល់ក្រុម Napoli យុវជនវ័យ១៩ឆ្នាំរូបនេះ រកគ្រាប់បាល់បាន១គ្រាប់ទៀតហើយនៅនាទី១១ ដោយបាល់ប៉េណាល់ទី។ តែគួរឱ្យសោកស្ដាយ Lozano រកគ្រាប់បាល់តាមស្មើឱ្យក្រុម Napoli វិញបាននៅនាទី៤៣។ ចប់ការប្រកួត ក្រុមទាំងពីរចែកគ្នាម្នាក់១ពិន្ទុ។
កូនប្រុសរបស់អតីតខ្សែការពារឆ្នើម Alf-Inge Håland ខាងលើនេះ រកបាន៧គ្រាប់ហើយក្នុងការលេង៤ប្រកួតដំបូងនៅ UEFA Champions League ។ ដោយនេះជាកំណត់ត្រាមួយ ដែលគ្មានយុវជនណាម្នាក់ធ្លាប់ធ្វើបាននោះទេ។ សម្រាប់ការលេងឱ្យ Salzburg វិញ ១២ប្រកួតកន្លងមក រូបគេរកបាន១៣គ្រាប់បាត់ទៅហើយ៕ប្រភព៖ Dailymail