មិន​ធម្មតា Dortmund ​វាយ​បក​ឈ្នះ Inter Milan ​វិញ​បាន ​៣-២​

ក្រុម​ Dortmund ​បាន​វាយ​បក​យក​ឈ្នះ​ក្រុម Inter Milan ​វិញ​បាន ​ក្នុង​លទ្ធផល ៣-២ ​នៅ​តង់​ទី​២ ​ក្រោយ​ពី​ត្រូវ​គេ​នាំ​មុខ ២-០ ​ទៅ​ហើយ​នៅ​តង់​ទី​១ ពាន​រង្វាន់ UEFA Champions League ។

​ក្រុម Inter Milan ​នាំ​មុខ​ក្រុម​ម្ចាស់​ផ្ទះ​បាន​២​គ្រាប់​ទៅ​ហើយ​នៅ​តង់​ទី​១ ​ដោយ Martinez ​នាទី​ទី​៥ ​និង Vecino ​នាទី​៤០។ យ៉ាងណាមិញ ​ការ​នាំ​មុខ​មួយ​តង់​នេះ ​មិន​អាច​ធានា​ជ័យជម្នះ​បាន​ទេ ព្រោះ​នៅ​តង់​ទី​២ ​ក្រុម Dortmund ​ព្យាយាម​វាយ​បក​វិញ ​រហូត​បាន​គ្រាប់​បាល់​ដល់​ទៅ​៣​គ្រាប់​ឯ​ណោះ ដោយ Hakimi ​២​គ្រា់ ​និង Brandt ​១​គ្រាប់។ ​ចប់​ការ​ប្រកួត ​ក្រោម​ក្រសែ​ភ្នែក​អ្នក​គាំទ្រ​ជាង​៦​ម៉ឺន​នាក់ ក្រុម Dortmund ​ឈ្នះ Inter ​៣-២។

សម្រាប់​ចំណាត់​ថ្នាក់​ក្នុង​ពូល F ​នេះ ​គឺ​ក្រុម FC Barcelona ​នៅ​លេខ​១ ​មាន​៨​ពិន្ទុ ​ខណៈ​ដែល​ក្រុម Dortmund ​លេខ​២ ​មាន​៧​ពិន្ទុ ​ក្រុម Inter Milan ​លេខ​៣ ​មាន​៤​ពិន្ទុ និង​ក្រុម Slavia Praha ​លេខ​៤​មាន​២​ពិន្ទុ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT