ក្រុម Chelsea វាយបកតាមបានស្មើក្រុម Ajax វិញ ៤-៤ ក្រោយពីក្រុមមកពីមកពីហុល្លង់ទទួលបានកាតក្រហម២នាក់ នាពានរង្វាន់ UEFA Champions League ។
វាជាការប្រកួតដ៏ជក់ចិត្តមួយសម្រាប់អ្នកគាំទ្រ ព្រោះថាក្រុម Ajax ដែលជាក្រុមភ្ញៀវនាំមុខក្រុម Chelsea បានដល់ទៅ ៤-១ ទៅហើយ ប៉ុន្តែត្រូវម្ចាស់ផ្ទះព្យាយាមរហូតតាមបានស្មើវិញទៀត។ នៅត្រឹមនាទី៦៣ ក៏ត្រូវ Azpilicueta រកបាន១គ្រាប់ទៀត ឱ្យតោខៀវ មុនពេលខ្សែការពារ២នាក់ Veltman និង Blind របស់ Ajax បានកាតក្រហម។
លេង១១ទល់៩នេះហើយ ក្រុម Chelsea ក៏រកបាន២គ្រាប់បន្ថែមទៀតនៅនាទី៧១ និង៧៤ ដែលជាគ្រាប់បាល់តាមស្មើគ្នាតែម្ដង។ នេះពិតជាការប្រកួតមួយដែលអ្នកគាំទ្រ និងអ្នកវិភាគជាច្រើនសរសើរនូវទឹកចិត្តរបស់យុវជន Chelsea ក្រោមការដឹកនាំរបស់លោក Lampard មែនទែន៕ប្រភព៖ Dailymail