ប្រធានក្លឹប Bayern Munich លោក Uli Hoeness បានបង្ហើបថាជុំវិញអ្នកថ្មីដែលត្រូវមកជំនួស Niko Kovac នឹងត្រូវបានទម្លាយយ៉ាងយូរបំផុតក្នុងអំឡុងពេល ៣ សប្តាហ៍។
បច្ចុប្បន្ន Bayern ត្រូវបានដឹកនាំដោយលោក Hans Flick ដែលជាជំនួយការគ្រូបង្វឹកសម្រាប់ការប្រកួតទល់ Olympiacos និងត្រៀមប៉ះ Dortmund នៅសប្តាហ៍នេះ។
លោក Hoeness បានប្រាប់ថា៖ “ខ្ញុំមិនអាចនិយាយថានឹងមានរឿងអ្វីកើតឡើងនៅសប្តាហ៍បន្ទាប់ឡើយ ពោលគឺយើងមានពេលពិចារណារយៈពេល ៣ សប្ដាហ៍ ខណៈដែលទំនាក់ទំនងរវាងខ្ញុំនិង Kovac គឺមានភាពល្អជាធម្មតា ដោយខ្ញុំក៏បានហៅទូរសព្ទទៅកាន់គាត់ថ្ងៃនេះដែរ គឺគ្រប់យ៉ាងល្អធម្មតា”។
លោកសង្កត់ធ្ងន់៖ “ខ្ញុំដឹងថាគាត់ពេលនេះមានសេរីភាពហើយ ដូចបានដកខ្លួនពីសម្ពាធដ៏ធំមួយអ៊ីចឹង ហើយយើងត្រៀមការលេងទល់ Olympiacos និងប៉ះ Dortmund បែបនេះអំឡុងពេលបីសប្តាហ៍យើងនឹងដឹងថាក្លឹបត្រូវបន្តបែបណា”៕ ប្រភព៖ Sportskeeda