ក្រោយពីលេចឭនូវព័ត៌មានថា ង៉ែត លីទី អតីតកីឡាករហ្វ៊ូតសាលកម្ពុជាដែលបានចាកចេញពីក្លិប Chanthaburi FC នៃក្របខ័ណ្ឌលីគទីបួនរបស់ថៃ ពេលនេះកំពុងសំងំធ្វើតេស្ត និងហ្វឹកហាត់នៅក្លិបក្រសួងការពារជាតិ ។
បើតាមការអះអាងពីសំណាក់គ្រូបង្វឹក ថាអតីតកីឡាករហ្វ៊ូតសាលរូបនេះ នឹងក្លាយជាកីឡាកររបស់ក្លិបក្រសួងការពារជាតិក្នុងពេលដ៏ឆាប់ខាងមុខនេះ ពោលគឺមុនទីផ្សារដោះដូរកីឡាករបិទទ្វារ ខណៈបច្ចុប្បន្ន ភាគីទាំងពីរ កំពុងតែឈានដល់ការព្រមព្រៀងទាំងស្រុងហើយ។
លោក ភា សុភ័ត្រ្តា បានធ្វើការបង្ហើបថា ក្រៅពី ង៉ែត លីទី នឹងមានកីឡាករផ្សេងទៀតចូលរួមផងដែរ ដោយក្នុងនោះមានមួយរូបសញ្ជាតិអេហ្ស៊ីប ឈ្មោះ Mohamad Hamza អតីតកីឡាករអាស៊ីអឺរ៉ុប ៕