ក្លឹបតោខៀវ Chelsea ដែលជាប់បម្រាមក្រោយល្មើសច្បាប់ទិញចូលកីឡាករវ័យក្មេងរបស់ FIFA តាមច្បាប់កំណត់ត្រូវខកខានលើទីផ្សារដោះដូររហូតដល់រដូវក្តៅឆ្នាំ ២០២០។ ប៉ុន្តែក្លឹបកំពុងបើកការតវ៉ានិងស្នើឲ្យបន្ធូរបន្ថយមកត្រឹមទីផ្សារដោះដូររដូវរងា នាខែមករានេះវិញ។
ចម្លើយនៃការសម្រេចរបស់ FIFA ក៏នឹងលាតត្រដាងនៅថ្ងៃទី ២០ វិច្ឆិកា ថាយល់ព្រមលើការតវ៉ារបស់ក្លឹប Chelsea ឬក៏អត់។ បើតាមប្រភព Sportsmole បានឲ្យដឹងថាលោក Frank Lampard ដែលជាអ្នកចាត់ការក៏ទទួលលុយធំពីក្លឹបប្រមាណ ១៥០ លានផោនក្នុងដៃហើយស្រេច ដើម្បីគ្រោងនាំយកកីឡាករនៅដើមឆ្នាំ ២០២០។
គោលដៅធំ ៣ ដែលក្លឹបសម្លឹងមិនដាក់ភ្នែករួមមាន Wilfried Zaha របស់ Crystal Palace, ខ្សែការពារស្លាបឆ្វេង Ben Chilwell របស់ Leicester City និង Timo Werner របស់ RB Leipzig៕ ប្រភព៖ Sportsmole