Capello៖ “បើ​ខ្ញុំ​ជា Allegri ខ្ញុំ​នឹង​ទៅ​ដឹកនាំ​ក្លឹប​យក្ស​មួយ​នេះ​ហើយ”

ស្រប​ពេល​ដែល​តំណែង​ចាក់ស្រេះ​របស់​អ្នកចាត់ការ​នៃ​ក្លឹប​កំពូល Bayern Munich កំពុង​សល់​ចន្លោះ សមាសភាព​ធំៗ​ជា​ច្រើន​ដូច​ជា​លោក Allegri, Mourinho និង Wenger កំពុង​ស្ថិត​ក្នុង​ភាគរយ​ដែល​អាច​នឹង​ទៅ​ជំនួស​បន្ត។

យ៉ាងណាមិញ​តាម​គេ​យល់​ឃើញ​របស់​អតីត​អ្នកចាត់ការ​ជម្រើស​ជាតិ​អង់គ្លេស​លោក Fabio Capello ​បាន​ណែនាំ​ឲ្យ Allegri គួរ​រង់ចាំ​សំណើ​របស់​ Man Utd វិញ ជា​ជាង​តក់ក្រហល់​ទៅ​ចូលរួម​នៅ Bayern។

លោក Capello បាន​និយាយ​ប្រាប់ Radio Anch’io Sport ថា៖ “Allegri ពិត​ណាស់​ដែល​សក្តិសម​ជាមួយ Bayern Munich ​ប៉ុន្តែ​ក្លឹប​នៅ​អង់គ្លេស​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង ហើយ​ប្រសិន​ខ្ញុំ​ជា​គាត់ គឺ​ខ្ញុំ​នឹង​ទៅ Manchester United ហើយ”៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT