ក្រោយ​ដើរ​ចេញ ៧ ឆ្នាំ Zlatan កាន់​តែ​កៀក​ជិត​នឹង​ត្រលប់​មក​ក្លឹប​ចាស់​នេះ​វិញ

ស្រប​ពេល​ដែល​កុងត្រា​នៅ LA Galaxy របស់ Zlatan Ibrahimovic ត្រូវ​ផុត​នៅ​ចុង​ខែ​ធ្នូ ក៏​រុញ​ឲ្យ​ចចាមអារ៉ាម​ជុំវិញ​ការ​វិល​ត្រលប់​មក​ចូលរួម​នៅ​លីគ​អឺរ៉ុប​សម្រាប់​ខ្ញី​ចាស់​វ័យ ៣៩ ឆ្នាំ​កាន់​តែ​លេចលឺ​ខ្លាំង​ឡើង។

តាម​សារព័ត៌មាន Marca ​បាន​ចុះ​ផ្សាយ​វីរបុរស​សញ្ជាតិ​ស៊ុយអែត​អាច​នឹង​មាន​ភាគរយ​ត្រលប់​មក​ចូលរួម​នៅ AC Milan វិញ​នា​ខែ​មករា​នេះ។ កន្លង​ទៅ​ប្រធាន​ផ្នែក​កីឡា​លោក Paolo Madlini ក៏​និយាយ​ដែរ​ថា Zlatan ជា​កីឡាករ​ក្នុង​ក្តី​ស្រមៃ ហើយ​ក្រុម​ប្រឹក្សា​ភិបាល​របស់​ក្លឹប​ក៏​បង្ហាញ​ការ​ចាប់​អារម្មណ៍​លើ Zlatan ខ្លាំង​ថែម​ទៀត​ផង។

រំឭក​ថា Zlatan ​បាន​ចាកចេញ​ពី Barcelona មក​ចូលរួម​នៅ AC Milan នៅ​លក្ខខណ្ឌ​ខ្ចី​ជើង​នា​ឆ្នាំ ២០១០ រហូត​ដល់​ឆ្នាំ ២០១២ ទើប​ដើរ​ចេញ​ផ្លាស់​ទៅ PSG។ អំឡុង​ពេល​បង្ហាញ​ខ្លួន ៨៥ ប្រកួត​រក​បាន ៥៦ គ្រាប់​ជួយ​ឲ្យ​ក្រុម​ឈ្នះ​ពាន Serie A ​រដូវ​កាល ២០១០/១១ ជាមួយ​ពាន Supercoppa Italiana៕ ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT