Valverde ​៖​ពេល Barcelona ​ចាញ់ ​គេ​បន្ទោស​តែ​គ្រូ​បង្វឹក​

លោក Valverde ​កំពុង​មាន​សម្ពាធ​ខ្លាំង ​ក្រោយ​ពី​ដឹក​នាំ​ក្រុម​ចាញ់​ក្រុម Levante ​ក្នុង​លទ្ធផល ៣-១ ​នា​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​កន្លង​ទៅ​នេះ។

កាសែត​នៅ​អេស្ប៉ាញ​ជា​ច្រើន​បាន​ចុច​ឈ្មោះ​អ្នក​នេះ​អ្នក​នោះ ​ថា​នឹង​មក​ដឹក​នាំ​ក្រុម Barcelona ​ជំនួស​តំណែង​របស់​លោក Valverde ​។ ​ស្រប​ពេល​សាមី​ខ្លួន​វិញ ក៏​ចេញ​មុខ​មក​និយាយ​ពី​បញ្ហា​កំពុង​ជួប​ប្រទះ​ដែរ​ថា​៖ “ពេល​អ្នក​ចាញ់ ​អ្នក​តែងតែ​មើល​មក​គ្រូ​បង្វឹក។ ​នេះ​ជា​រឿង​ដែល​ខ្ញុំ​បាន​ដឹង។ ​នៅ​ថ្ងៃ​យើង​ចាញ់ Levante ​យើង​បាន​គ្រប់​គ្រប់​ការ​ប្រកួត ​យើង​នៅ​មិន​ទាន់​ល្អ​តំបន់​ប្រយុទ្ធ ​ហើយ​យើង​នឹង​ពង្រឹង​វា​វិញ”។

Valverde ​មាន​សម្ពាធ​ច្រើន ​តាំង​ពី​លេង​ចាញ់​ក្រុម Liverpool ​នៅ​ពាន​រង្វាន់ UEFA Champions League ​ម្ល៉េះ ​ដែល​ឈ្នះ​គេ​ច្រើន​គ្រាប់​ក្នុង​ដី​ហើយ បែរ​ជា​ភ្លាត់​ចាញ់​ច្រើន​គ្រាប់​វិញ​នៅ​ក្រៅ​ដី។ ​អ្នក​គាំទ្រ​ជា​ច្រើន​មិន​សប្បាយ​ចិត្ត​ចំពោះ​រឿង​នេះ ​ហើយ​ប្រកួត​បន្ទាប់​ប្រសិន​បើ​ក្រុម​ធ្វើ​មិន​បាន​ល្អ​ទេ ​នោះ​កៅអី​អ្នក​ចាត់ការ​កាន់​តែ​ឡើង​កម្ដៅ​ខ្លាំង​ហើយ៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT