Liverpool ​បដិសេធ​មិន​សម្រាក​នៅ​សណ្ឋាគារ​ផ្កាយ​៥​មួយ​កន្លែង ព្រោះ​រឿង​មួយ​

ក្រុម Liverpool ​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កាតា​នៅ​ពាក់​កណ្ដាល​ខែ​ធ្នូ​ឆ្នាំ ២០១៩​ខាង​មុខ​នេះ ​ដើម្បី​លេង​ពាន​រង្វាន់ FIFA Club World Cup ​។

ការ​ទៅ​លេង​នៅ​ទី​នោះ​ដែរ ​ក្រុម​ហង្ស​ក្រហម ​ត្រូវ​បាន​គេ​ឱ្យ​ទៅ​សម្រាក​នៅ​សណ្ឋាគារ Marsa Malaz Kempinski ​លំដាប់​ផ្កាយ​៥ ប៉ុន្តែ​ក្លឹប​នេះ​បាន​បដិសេធ​ទៅ​ហើយ។ ការ​បដិសេធ​នេះ គឺ​ដោយសារ​តែ​ប្រវត្តិ​នៃ​ការ​សាងសង់​សណ្ឋាគារ​នេះ ​គឺ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ខ្លាំង។ ​

កាសែត​អង់គ្លេស​នៅ​ឆ្នាំ ២០១៨​បាន​ចុះ​ផ្សាយ​ព្រោងព្រាត​ពី​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​លើស​កម្រិត ​និង​តម្លៃ​ប្រាក់​ឈ្នួល​ទាប ​ក្នុង​ការ​សាងសង់​អគារ​នេះ។ ​កម្មករ​ត្រូវ​ធ្វើ​ការ​១​ថ្ងៃ​១២​ម៉ោង ​ក្រោម​កម្ដៅ​ថ្ងៃ​៤៥​អង្សាសេ។ ​ហើយ​ប្រាក់​ពលកម្ម​របស់​ពួកគេ​វិញ ​ត្រឹម​តែ​៨​ផោន​ (​១០​ដុល្លារ​)ប៉ុណ្ណោះ​ក្នុង​១​ថ្ងៃ។

ដោយសារ​តែ​រឿង​រំលោភ​តម្លៃ​ពលកម្ម​និង​សិទ្ធិ​មនុស្ស​នេះ​ហើយ ​ទើប​បាន​ជា Liverpool ​មិន​អាច​សម្រាក​នៅ​សណ្ឋាគារ​នេះ​បាន ​ហើយ​បាន​ស្នើ​សុំ​ប្ដូរ​ទៅ​កន្លែង​ផ្សេង​វិញ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT