Klopp ​តប​ទៅ Pep ​វិញ ​រឿង​ថា Mane ​ពូកែ​ធ្វើ​ពុត​ដួល​

កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ Pep Guardiola ​អ្នក​ចាត់ការ​ក្រុម Manchester City ​បាន​និយាយ​ថា​ខ្សែ​ប្រយុទ្ធ Mane ​របស់​ក្រុម Liverpool ​ចូល​ចិត្ត​ធ្វើ​ពុត​ជា​ដួល​ដើម្បី​បាន​បាល់​ពិន័យ​ណាស់។

ក្រោយ​ពី​ដឹង​ថា​លោក Pep ​និយាយ​បែប​នេះ​ដាក់​កីឡាករ​ខ្លួន ​លោក Klopp ​ក៏​មិន​នៅ​យូរ​ដែរ ​ចេញ​មុខ​មក​ឆ្លើយ​តប​វិញ​ភ្លាម​ៗ​តែ​ម្ដង។ ​អ្នក​ចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​បាន​តប​ទៅ​វិញ​ថា​៖ “ខ្ញុំ​សឹង​តែ​មិន​ជឿ​លើ​រឿង​នេះ។ ខ្ញុំ​មិន​ច្បាស់​ថា Pep ​និយាយ​បែប​នេះ​ដាក់ Mane ​ឬ​ដាក់​ក្រុម​ទាំង​មូល។ ហើយ​ខ្ញុំ​មិន​ច្បាស់​ទៀត​ថា ខ្ញុំ​ត្រូវ​ខឹង​ខ្លាំង​កម្រិត​ណា។ ខ្ញុំ​មិន​ចូល​ចិត្ត​លើក​រឿង​នេះ​ទេ ​ហើយ​ខ្ញុំ​ក៏​នឹង​មិន​និយាយ​ពី​ការ​ធ្វើ​ពុត​ដួល​កីឡាករ​ណា​ម្នាក់​ដែរ”។

រំលឹក​ថា​នៅ​ប្រកួត​បន្ទាប់​នេះ ​ក្រុម Liverpool ​នឹង​ត្រូវ​ប៉ះ​ក្រុម Man City ​ហើយ។ វា​ជា​ប្រកួត​សំខាន់​មួយ ព្រោះ Liverpool ​នៅ​លេខ​១ ​ស្រប​ពេល Man City ​នៅ​លេខ​២។ ​គម្លាត​ពិន្ទុ​ក្រុម​ទាំង​ពីរ គឺ​មាន​៦​ពិន្ទុ៕ប្រភព៖ Dailymail

  • Klopp ​តប​ទៅ Pep ​វិញ ​រឿង​ថា Mane ​ពូកែ​ធ្វើ​ពុត​ដួល​