ការចាកចេញរបស់ Romelu Lukaku ពី Manchester United ដូចបាននាំគ្រាប់ពេជ្រដ៏មានតម្លៃផ្ទេរមកឲ្យក្លឹប Inter Milan ក្រោមការដឹកនាំដោយលោក Antonio Conte។
នារដូវកាល ២០១៩/២០ ត្បិតជារដូវកាលដំបូងរបស់កីឡាករបែលហ្សិកនៅលីគ Serie A ប៉ុន្តែរូបគេបានបំបែកគ្រាប់បាល់ឥតឈប់ ពោលគឺប្រកួតទល់ Bologna ថ្ងៃមុនរកបាន ២ គ្រាប់ម្នាក់ឯងថែមទៀតផង។
ចំនួនគ្រាប់បាល់របស់ Lukaku បានតាមស្មើកំណត់ត្រាចាស់នៃវីរបុរស Ronaldo Nazario ដែលក្លាយជាកីឡាករដំបូងអាចស៊ុតលើស ៩ គ្រាប់ត្រឹម ១១ ប្រកួតនៅ Serie A ស្របពេលអតីតជើងចាស់ប្រេស៊ីលធ្លាប់ធ្វើបាននៅរដូវកាល ១៩៩៧/៩៨។
រំឭកថានៅតំណែង Top Scorer អតីតខ្សែប្រយុទ្ធរបស់ Man Utd កំពុងឈរនៅលេខ ២ ក្រោយរកបាន ៩ គ្រាប់ ខណៈ Immobile របស់ Lazio នាំមុខរកបាន ១៣ គ្រាប់ហើយ៕ ប្រភព៖ FoxSportAsia