ទុក​ពេល​ឲ្យ​ជាង ១ ខែ ប្រសិន Emery ធ្វើ​រឿង​នេះ​មិន​បាន តំណែង​នៅ Arsenal គឺ​ចប់​ហើយ

Arsenal ​បាន​ស្មើ​ជាមួយ​ក្លឹប Wolves ១-១ ​រុញ​ឲ្យ​គម្លាត​ពិន្ទុ​ធ្លាក់​កាន​តែ​ឆ្ងាយ​បើ​ធៀប​នឹង​ក្រុម Top 4 ដែល​ Chelsea នៅ​លេខ ៤ មាន​ដល់​ទៅ ២៣ ពិន្ទុ។ ជុំវិញ​បញ្ហា​នេះ លោក Emery ដែល​ជា​អ្នកចាត់ការ​ក៏​មាន​ភាគរយ​ច្រើន​អាច​នឹង​ត្រូវ​ចាកចេញ​នៅ​ពេល​ខាង​មុខ​ផង​ដែរ។

តាម​របាយការណ៍​ក្រៅ​ស្រុក​បាន​ចុះ​ផ្សាយ​ថា​ក្លឹប Arsenal ​បាន​ដាក់​កំហិត​ដល់​អតីត​អ្នកចាត់ការ​ក្លឹប​ Paris Saint-Germain ​នៅ​ករណី​ដែល​មិន​អាច​ឈោង​យក​តំណែង Top 4 ​មុន​ពេល​ថ្ងៃ​បុណ្យ​ណូអែល​អំឡុង​ចុង​ខែ​ធ្នូ​ទេ​នោះ តំណែង​របស់​លោក​នឹង​ត្រូវ​ចប់​ហើយ។

៥ ប្រកួត​ចុង​ក្រោយ Arsenal ​បាន​ត្រឹម​ឈ្នះ ១ ស្មើ ២ ចាញ់ ២ បច្ចុប្បន្ន​ហាក់​ជោគជ័យ​ខ្លាំង​តែ​នៅ Europa League ស្រប​ពេល​ពាន EFL ក៏​ត្រូវ​របូត ហើយ​បើ​គម្លាត​ពិន្ទុ​នៅ EPL ​ដាច់​ឆ្ងាយ​ធៀប​ Top 4 ទៀត នោះ​គឺ​ជា​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​ឲ្យ​បាន​ឆាប់​រហ័ស​បំផុត។ លោក Jose Mourinho ក៏​ជា​បេក្ខភាព​មួយ​រូប​ដែល​អាច​មក​ជំនួស​តំណែង​លោក Emery ផង​ដែរ៕ ប្រភព៖ Sportsmole

  • ទុក​ពេល​ឲ្យ​ជាង ១ ខែ ប្រសិន Emery ធ្វើ​រឿង​នេះ​មិន​បាន តំណែង​នៅ Arsenal គឺ​ចប់​ហើយ