Shahrel Fikri ជាកីឡាករអាស៊ានទី ១៣ ដែលផ្ទេរទៅកាន់លីគកំពូលថៃនារដូវកាល ២០១៨នេះ

ថ្មីៗនេះ ក្លិបបាល់ទាត់ Nakhon Ratchasima សមាជិកលីគកំពូលថៃ បាននាំចូលកីឡាករជម្រើសជាតិម៉ាឡេស៊ី មួយរូប ឈ្មោះ Shahrel Fikri ដែលផ្ទេរពីក្លិប PKNP FC របស់លីគកំពូលម៉ាឡេស៊ី ក្នុងលក្ខខ័ណ្ឌខ្ចីជើងរយៈពេល ពាក់កណ្តាលរដូវកាល។

Shahrel Fikri មានវ័យ ២៣ឆ្នាំ គឺជាកីឡាករអាស៊ានទី ១៣ និងជាកីឡាករម៉ាឡេស៊ីទីពីរផងដែរ ដែលផ្ទេរមកលេងនៅក្នុងលីគលំដាប់កំពូលប្រទេសថៃ ។

ខាងក្រោមគឺកីឡាករអាស៊ាន ១២រូបផ្សេងទៀត និងក្លិបបាល់ទាត់របស់ពួកគេ៖

១. Aung Thu (មីយ៉ាន់ម៉ា) កំពុងលេងឲ្យក្លិប Police Tero FC
២. Kyaw Ko Ko (មីយ៉ាន់ម៉ា) កំពុងលេងឲ្យក្លិប Chiangrai United
៣. Mark Hartmann (ហ្វីលីពីន) កំពុងលេងឲ្យក្លិប Ratchaburi Mitr Phol FC
៤. Hikaru Minegishi (ហ្វីលីពីន) កំពុងលេងឲ្យក្លិប Pattaya United
៥. Chima Uzoka (ហ្វីលីពីន) កំពុងលេងឲ្យក្លិប Chainat Hornbill FC
៦. Javier Patiño (ហ្វីលីពីន) កំពុងលេងឲ្យក្លិប Buriram United
៧. Michael Falkesgaard (ហ្វីលីពីន) កំពុងលេងឲ្យក្លិប Bangkok United
៨. Terens Puhiri (ឥណ្ឌូនេស៊ី) កំពុងលេងឲ្យក្លិប Port FC
៩. Zulfahmi Arifin (សិង្ហបុរី) កំពុងលេងឲ្យក្លិប Chonburi FC
១០. Gabriel Quak (សិង្ហបុរី) កំពុងលេងឲ្យក្លិប Siam Navy FC
១១. Curran Singh Ferns (ម៉ាឡេស៊ី) កំពុងលេងឲ្យក្លិប Sukhothai FC
១២. Michal Nguyễn (វៀតណាម) កំពុងលេងឲ្យក្លិប Air Force Central FC

តាមការប្រកាសរបស់ក្លិប Shahrel Fikri នឹងពាក់ឯកសណ្ឋានលេខ ៩ ហើយត្រៀមក្នុងការបង្ហាញខ្លួនក្នុងពានរង្វាន់លីគ និង Thai League Cup ជាដើម ដែលកំពុងដំណើរការ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT