ក្រោយជួបបញ្ហារបួសនៅប្រកួតទល់ Southampton យកឈ្នះ ២-១ កាលពីថ្ងៃសោរ៍ ខ្សែបម្រើ David Silva អាចនឹងប្រឈមអវត្តមានក្នុងប្រកួតសំខាន់ពីរ ពេលប៉ះ Atalanta នៅ UCL និង Liverpool នៅ PL។
ប្រកួតបន្តបន្ទាប់ដល់សំខាន់របស់ City មានភាគរយច្រើនត្រូវអវត្តមានកីឡាករ David Silva ក្រោយពេលលោក Pep Guardiola បង្ហើបថាបញ្ហារបួសសាច់ដុំគឺរមែងទាមទារពេលព្យាបាលចន្លោះពី ១០-១២ ថ្ងៃ។
ជារួមអាចថារហូតដល់ខ្ទង់ថ្ងៃ ២០ ជាងទើបកីឡាករអេស្ប៉ាញអាចត្រលប់មកលេងពេញជើងជាមួយ City វិញ តែស៊យអីប្រកួតរបស់មេឃខៀវទល់ Atalanta ត្រូវលេងនៅថ្ងៃ ៧ និងទល់ Liverpool ថ្ងៃទី ១១៕ ប្រភព៖ BeSoccer