លោក Jose Mourinho បានយក Kylian Mbappe ទៅប្រៀបជាមួយ Ronaldo ប្រេស៊ីល ព្រោះលោកមើលឃើញថាយុវជនឆ្នើមបារាំងនេះមានសមត្ថភាពនិងទេពកោសល្យមិនធម្មតាទេ។
Mbappe រកបាន៧គ្រាប់ហើយក្នុងការលេង៤ប្រកួតឱ្យ PSG នារដូវកាលនេះ ខណៈដែលរដូវកាលមុនវិញ រូបគេរកបាន៣៩គ្រាប់ក្នុងការបង្ហាញខ្លួនគ្រប់កម្មវិធី។ លោក Jose គឺក្លាយជាអ្នកគាំទ្ររបស់យុវជនវ័យ២០ឆ្នាំនេះខ្លាំង ហើយបានអះអាងថាអតីតកីឡាករ Monaco នេះ គឺជាយុវជនឆ្នើមបំផុតនៅលើលោកនេះ។
“កីឡាករតែម្នាក់ដែលអាចធ្វើឱ្យខ្ញុំនឹកឃើញដល់កាល Ronaldo ប្រេស៊ីលនៅលេងបាល់បាន។ គាត់មានសមត្ថភាពគ្រប់គ្រាន់ដែលខ្ញុំអាចយកទៅប្រៀបជាមួយ Ronaldo ។ ខ្ញុំគិតថា Mbappe និង Ronaldo ដូចគ្នា គឺជាកីឡាករមានទេពកោសល្យខ្ពស់។ ប្រសិនបើអ្នកលេងទល់គាត់ អ្នកនឹងភ័យខ្លាចមិនខាន។ គាត់ជាមនុស្សសាមញ្ញ ប៉ុន្តែអាចរកគ្រាប់បាល់បានជានិច្ច”។ សម្ដី Jose ៕ប្រភព៖ Foxsportsasia