Griezmann ​និយាយ​យ៉ាង​ណា ​ក្រោយ Barca ​ចាញ់ Levante ​៣-១​

ខ្សែ​ប្រយុទ្ធ Antoine Griezmann ​បាន​ចូល​លេង​ជួយ​ក្រុម FC Barcelona ​ដែរ ប៉ុន្តែ​បែរ​ជា​ចាញ់​ក្រុម Levante ​ដល់​ទៅ ៣-១ ​ទៅ​វិញ​ក្នុង​ការ​ប្រកួត La Liga ​សប្ដាហ៍​មុន​។

​ក្រុម Barcelona ​របូត​ដល់​ទៅ​៣​គ្រាប់​ត្រឹម​ពេល​១០​នាទី​ប៉ុណ្ណោះ​ក្នុង​ការ​លេង​ទល់​ក្រុម Levante ​កន្លង​ទៅ​នេះ។ វា​ជា​ការ​បរាជ័យ​មួយ​ដែល​ធ្វើ​ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ​បាត់​៣​ពិន្ទុ​យ៉ាង​សំខាន់ ​ដោយ​បច្ចុប្បន្ន​នេះ​មាន​ពិន្ទុ​ស្មើ​ក្រុម​លេខ​២​ Real Madrid ​។ ​ក្រោយ​ពី​ចប់​ការ​​ប្រកួត​នេះ ​លោក Valverde ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម Barcelona ​បាន​បញ្ជាក់​ថា​មិន​មាន​ចិត្ត​ចង់​លា​ឈប់​ពី​តំណែង​ឬ​អី​នោះ​ទេ ព្រោះ​វា​គ្រាន់​តែ​ជា​បរាជ័យ​ធម្មតា​ប៉ុណ្ណោះ។

ជាមួយ​គ្នា​នោះ​ដែរ ​កីឡាករ​ចំណូល​ថ្មី Griezmann ​បាន​និយាយ​រឿង​ប្រកួត​ខាង​លើ​នេះ​ដែរ​ថា​៖ “យើង​មិន​មាន​អ្វី​ពន្យល់​ទេ។ យើង​នឹង​មើល​ពី​កំហុស​របស់​យើង ​ហើយ​ត្រលប់​មក​ធ្វើ​ការ​ទៀត។ ខ្ញុំ​មិន​ដឹង​ទេ ប្រសិន​វា​ជា​បញ្ហា​បាល់ទាត់ ​កាយ​វិការ​របស់​យើង ​ឬ​អ្វី​ផ្សេង ដែល​ធ្វើ​ឱ្យ​របូត​គ្រាប់​បាល់​៣​គ្រាប់​ក្នុង​ពេល​១០​នាទី។ វា​ជា​រឿង​ដែល​តែងតែ​កើត​មាន​បាន​ជា​និច្ច​ក្នុង​វិស័យ​បាល់ទាត់”៕ប្រភព៖ Foxsportsasia


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT