ខ្សែប្រយុទ្ធ Mario Balotelli បានដើរចេញពីទីលាន ក្រោយពីអ្នកគាំទ្រក្រុម Verona បានបង្ហាញការរើសអើងរូបគេ ក្រោយពីរកគ្រាប់បាល់បាននៅយប់មិញនេះ។
ក្រុមម្ចាស់ផ្ទះ Verona បាននាំមុខក្រុម Brescia ២ទល់នឹង ០ មុនពេលខ្សែប្រយុទ្ធ Balotelli រកបាន១គ្រាប់វិញនៅនាទី៨៥ទៅហើយ។ ការរកបាន១គ្រាប់តាមនេះហើយ ធ្វើឱ្យអ្នកគាំទ្រក្រុម Verona មិនពេញចិត្ត និងស្រែកច្រៀង ជេរ ប្រមាថមើលងាយដល់កីឡាករអ៊ីតាលីនេះជាខ្លាំង។ ទ្រាំមិនបាន Balotelli ក៏ទាត់បាល់ដាក់អ្នកគាំទ្រវិញ មុនពេលរូបគេដើរចេញពីទីលាន។
មិត្តរួមក្រុម Brescia ក៏បានចូលមកឃាត់ Balotelli ដែរ ប៉ុន្តែមិនអាចរារាំងការដើរចេញពីទីលានរបស់អតីតកីឡាករ Man City នេះបានទេ។ អាជ្ញាកណ្ដាលកាត់ក្ដីក្នុងការប្រកួតក៏បានសរសេររឿងហេតុនេះ ដើម្បីឱ្យថ្នាក់ដឹកនាំ Serie A មើល និងអាចពិន័យលើក្រុម Verona ចំពោះរឿងអ្នកគាំទ្រខ្លួននេះដែរ។ នៅអ៊ីតាលី កីឡាករស្បែកខ្មៅ តែងតែរងការប្រមាថជានិច្ចពីអ្នកគាំទ្រ៕ប្រភព៖ Dailymail