Son ​យំ ​ក្រោយ​ពី​ធ្វើ​ឱ្យ​កីឡាករ Everton ​បាក់​ជើង​កាល​ពី​យប់មិញ

Andre Gomes ​បាន​រង​របួស​បាក់​ជើង ​ក្រោយ​ពី​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ខ្សែ​ប្រយុទ្ធSon Heung-min ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស​កាល​ពី​យប់មិញ​នេះ។

សម្រាប់​ការ​ប្រកួត​ដែល​ក្រុម Everton ​ស្មើ Spurs ​១-១ ​នោះ ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ខ្លាំង​មួយ​បាន​កើត​ឡើង។ ​ដោយ Gomes ​ត្រូវ​បាន Son ​បង្ក​កំហុស​លើ​រហូត​ដល់​បាក់​ជើង​ឯ​ណោះ។ ​ក្រោយ​ពី​ឃើញ​ហេតុការ​រន្ធត់​នេះ ​Son ​ដែល​ត្រូវ​ទទួល​បាន​កាត​ក្រហម​ចំពោះ​ការ​ប្រជែង​យក​បាល់​របស់​ខ្លួន​នោះ ​ដើរ​ចេញ​ពី​ទីលាន​ដោយ​ទឹក​ភ្នែក ត្បិត​អី​រូបគេ​មិន​មាន​ចេតនា​បង្ក​រឿង​នេះ​កើត​ឡើង​ឡើយ។

លោក Marco Silva ​អ្នក​ចាត់ការ​ក្រុម Everton ​បាន​បញ្ជាក់​ថា​បច្ចុប្បន្ន​មិន​ទាន់​ដឹង​ច្បាស់​ពី​របួស​នេះ​នៅ​ឡើយ​ទេ។ ដោយ​បច្ចុប្បន្ន​កីឡាករ​របស់​ខ្លួន​កំពុង​ស្នាក់​នៅ​មន្ទីរពេទ្យ ​និង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT