Bayer Munich ​បណ្ដេញ​អ្នក​ចាត់ការ​ចោល​ហើយ​

ក្លឹប Bayern Munich ​បាន​បណ្ដេញ​លោក Niko Kovac ​ចេញ​ពី​តំណែង​អ្នក​ចាត់ការ​ក្រុម​ហើយ ​ក្រោយ​ពី​ដឹក​នាំ​មិន​បាន​ល្អ​នា​ដើម​រដូវ​កាល​នេះ​។

កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ ​ក្រុម​ Bayen Munich ​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Fankfurt ​៥-១ ​ដែល​ការ​ប្រកួត​នេះ ​ធ្វើ​ឱ្យ​តំណែង​លោក Kovac ​ត្រូវ​បាត់​ផង​ដែរ។ ​ក្រុម​យក្ស​អាល្លឺម៉ង់ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​នា​រដូវ​កាល​នេះ ​ធ្វើ​មិន​បាន​ល្អ​ឡើយ ​ក្រោយ​ពី​រក​បាន​ត្រឹម​១៨​ពិន្ទុ​ប៉ុណ្ណោះ​ឆ្លង​កាត់​ការ​ប្រកួត​១០​ប្រកួត​មក​នេះ។

លោក Hans Flick ​ដែល​ជា​ជំនួយ​ការ​អ្នក​ចាត់ការ ​នឹង​មក​ដឹក​នាំ​ក្រុម​បណ្ដោះអាសន្ន​សិន ​រហូត​ដល់​ក្រុម Bayern Munich ​រក​អ្នកចាត់ការ​ថ្មី​បាន៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT