ប្រធាន​ក្រុម​ជប៉ុន៖ ​ប៉ះ​ប៉ូឡូញ យើង​ចង់​បាន​៣​ពិន្ទុ ​មិន​មែន​គ្រាន់​តែ​ស្មើ​ទេ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ជប៉ុន ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​ប៉ូឡូញ​នៅ​ម៉ោង​៩​យប់​នេះ ដើម្បី​កាត់​ក្ដី​ថា​ពួកគេ​អាច​ឡើង​ទៅ​វគ្គ​បន្ដ ​ឬ​ធ្លាក់​ត្រឹម​វគ្គ​ក្នុង​ពូល​នេះ។

ក្នុង​ការ​ប៉ះ​ប៉ូឡូញ​យប់​នេះ ​ជប៉ុន​មិន​បាច់​ចាំ​តែ​ឈ្នះ​ទើប​អាច​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នោះ​ទេ ពោល​គឺ​បាន​ត្រឹម​ស្មើ យក​១​ពិន្ទុ ​ក៏​អាច​ឡើង​ទៅ​វគ្គ​បន្ដ​បាន​ដែរ។ បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​Makoto Hasebe ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ជប៉ុន ​ចង់​បាន​៣​ពិន្ទុ​ពេញ​តែ​ម្ដង​នៅ​យប់​នេះ ​មិន​មែន​ត្រឹម​លទ្ធផល​យក​ស្មើ ​ហើយ​ឡើង​ទៅ​វគ្ក​បន្ដ​ឡើយ។

“ខ្ញុំ​មិន​គិត​ថា​យើង​ចូល​ប្រកួត ដើម្បី​យក​ស្មើ​ហើយ​ឡើង​ទៅ​វគ្គ​បន្ដ​ទេ។ ​យប់​នេះ​ជា​យប់​កាត់​សេចក្ដី ​ក្នុង​ការ​ប្រកួត​ក្នុង​ពូល ​យើង​មិន​ទាន់​ប្រាកដ​ថា​យើង​បាន​ឡើង​ឡើយ ដូច្នេះ​លទ្ធផល​ឈ្នះ ​ល្អ​បំផុត ​មិន​មែន​យក​ស្មើ​នោះ​ទេ។ ជប៉ុន ​មាន​បំណង​ឈរ​នៅ​កំពូល​តារាង​ក្នុង​ពូល​នេះ”។ សម្ដី​របស់​ប្រធាន​ក្រុម​ជប៉ុន។

ឆ្លង​កាត់​២​ប្រកួត​កន្លង​មក ជប៉ុន​បាន​យក​ឈ្នះ​កូឡុំប៊ី ​២-១ ​និង​ស្មើ​ក្រុម​សេណេហ្គាល់ ២-២។ ​លទ្ធផល​បាន​៤​ពិន្ទុ​នេះ ​បាន​ធ្វើ​ឱ្យ​ពួកគេ​ឈរ​នៅ​កំពូល​តារាង​ពូល H ​នេះ ដោយ​ត្រូវ​ប្រកួត​ចុង​ក្រោយ​ជាមួយ​ប៉ូឡូញ។ បើ​ឈ្នះ​នឹង​បន្ដ​ឈរ​កំពូល​តារាង ​ហើយ​បើ​ស្មើ​ក៏​អាច​ឡើង​ទៅ​វគ្គ​បន្ដ​បាន​ដែរ៕ប្រភព៖

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT