Lampard ​ព្រមាន​កូន​ក្រុម​ឱ្យ​ប្រយ័ត្ន​បន្តិច ព្រោះ VAR ​គ្រោះ​ថ្នាក់​ណាស់​

ក្រុម Chelsea ​បាន​បន្ដ​ឈ្នះ​ក្រុម Watford ​បាន​ទៀត​ក្នុង​លទ្ធផល ២-១ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នា​រដូវ​កាល​នេះ​។បើ​ទោះ​ជា​ឈ្នះ​ប្រកួត​នេះ​មែន ប៉ុន្តែ​លោក Lampard ​អ្នកចាត់ការ​ក្រុម Chelsea ​មើល​ឃើញ​ថា​ក្រុម​ទាំង​មូល​មាន​ចំណុច​ច្រើន​ទៀត​ត្រូវ​កែប្រែ ជា​ពិសេស​គឺ​ការ​លេង​ជាមួយ​បច្ចេកវិទ្យា VAR ​តែ​ម្ដង។ ​Lampard ​បាន​បញ្ជាក់​ថា​ការ​ដែល​កាត់​សេចក្ដី​ដោយ​ប្រើ​ពេល​យូរ​របស់ VAR ​គឺ​បញ្ជាក់​ច្បាស់​ថា​ពួកគេ​មិន​បាន​ច្បាស់​ចំពោះ​រឿង​នោះ​ទេ។ ​លោក​ដឹង​ថា VAR ​គឺ​ជា​ការ​ទាមទារ​ចង់​បាន​របស់​អ្នក​គាំទ្រ ប៉ុន្តែ​ប្រសិន​បើ​បាន​ត្រូវ​បាន​កាត់​ក្ដី​ដោយ​ចំណាយ​ពេល​គ្រប់​ប្រកួត​បែប​នេះ ​នោះ​នឹង​មិន​ល្អ​មើល​នោះ​ទេ។

អង់គ្លេស​ចាប់​ផ្ដើម​ប្រើ VAR ​នេះ ​ក៏​ត្រូវ​បាន​អ្នក​ចាត់ការ​ជា​ច្រើន​នាក់ រិះគន់​ខ្លាំង​ៗ។ ​បើ​ទោះ​ជា​ជួយ​បាន​ច្រើន​ក្នុង​ការ​ប្រកួត​មែន ​ប៉ុន្តែ​ការ​កាត់​សេចក្ដី​ដោយ​ប្រើ​វា​ច្រើន​ពេក ​ធ្វើ​ឱ្យ​ការ​ប្រកួត​ចំណាយ​ប្រើ​ច្រើន​ដើម្បី​រង់ចាំ​លទ្ធផល បើ​ទោះ​ជា​គ្រាប់​បាល់​នោះ​ចូល​ហើយ​ក៏​ដោយ៕

ប្រភព៖ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT