Zidane ​៖ Real Madrid ​ធ្វើ​បាន​ល្អ​ហើយ ​នៅ​ឡើយ​តែ​សំណាង​គ្រាប់​បាល់​ប៉ុណ្ណោះ​

ក្រុម Real Madrid ​កាល​ពី​យប់មិញ​នេះ​លេង​បាន​ត្រឹម​ស្មើ​ក្រុម Real Betis ​០-០ ​ប៉ុណ្ណោះ​ក្នុង​ពាន​រង្វាន់ La Liga ​ដែល​ធ្វើ​ឱ្យ​ពួកគេ​បាត់​ឱកាស​ឡើង​ទៅ​កំពុល​តារាង។ការ​របូត​ឱកាស​នេះ​ដែរ ​មិន​បាន​ធ្វើ​ឱ្យ​លោក Zidane ​អន់​ចិត្ត​អ្វី​ឡើយ។ ផ្ទុយ​ទៅ​វិញ ​លោក​មើល​ឃើញ​ថា​ក្រុម Real Madrid ​បច្ចុប្បន្ន​មាន​ឆន្ទៈ​លេង ​និង​គោលដៅ​ច្បាស់​លាស់​ហើយ ប៉ុន្តែ​អ្វី​ដែល​ខ្វះ​នោះ​គឺ​សំណាង​ដើម្បី​រក​គ្រាប់​បាល់​បញ្ចូល​ទី​ប៉ុណ្ណោះ។ អ្នក​ចាត់ការ​សញ្ជាតិ​បារាំង​បាន​បន្ថែម​ទៀត​ថា Betis ​ជា​ក្រុម​ល្អ ​មាន​កីឡាករ​ឆ្នើម​ៗ​ច្រើន។ ​

ការ​លេង​ស្មើ​ពួកគេ​នេះ ​គឺ​មិន​អាក្រក់​ពេក​នោះ​ទេ។គិត​ត្រឹម​សប្ដាហ៍​ទី​១១​នេះ ​ក្រុម Real Madrid ​ឈរ​នៅ​លេខ​២​មាន​២២​ពិន្ទុ​ស្មើ​ជាមួយ​ក្រុម Barcelona ​ដែរ។ ​ដោយសារ​តែ​មាន​គ្រាប់​បាល់​ចំណេញ​តិច​ជាង​ក្រុម​អ្នក​មាន​បុណ្យ​ទើប​ធ្វើ​ឱ្យ​ក្រុម​លោក Zidane ​នៅ​ចំណាត់​ថ្នាក់​លេខ​២​នេះ​៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT