ខ្សែប្រយុទ្ធ Mane ដួលក្នុងប្រអប់គ្រោះថ្នាក់កាលពីយប់មិញ ទទួលបានកាតលឿងដោយសារតែអាជ្ញាកណ្ដាលមើលឃើញថារូបគេធ្វើពុតដើម្បីទទួលបានបាល់ពិន័យ១១ម៉ែត្រប៉ុណ្ណោះ។ចំពោះរឿងធ្វើពុតជាដួលយកបាល់១១ម៉ែត្រនេះដែរ លោក Pep អ្នកចាត់ការក្រុម Man City បានលើកឡើងថាវាមិនមែនជាលើកទី១ទេ ដែលកីឡាករ Liverpool ម្នាក់នេះធ្វើបែបនេះ។ លោកថា វាកើតឡើងច្រើនលើកមកហើយ អ្វីដែលក្រុម Liverpool បានធ្វើនៅប៉ុន្មានឆ្នាំមកនេះ។ ជាពិសេសគឺ Mane តែម្ដង ដែលពេលខ្លះមានសមត្ថភាពរកគ្រាប់បាល់ដ៏អស្ចារ្យ ហើយពេលខ្លះក៏ធ្វើពុតជាដួលយកចំណេញបែបនេះ។
រំលឹកថាក្នុងការប្រកួតនៅយប់មិញនេះ ក្រុម Liverpool យកឈ្នះក្រុម Aston Villa ២-១ ដែលគ្រាប់បាល់ជ័យជម្នះធ្វើបានដោយ Mane នៅនាទី៩០+៤ទៅហើយ។ ទទួលបាន៣ពិន្ទុនេះ ធ្វើឱ្យក្រុមរបស់លោក Klopp នៅតែនាំមុខក្រុម Man City ៦ពិន្ទុដដែល៕
ប្រភព៖ DailyMail