Klopp ​៖​មិន​យូរ​ទេ VAR ​នឹង​ជា​អ្នក​បញ្ចប់​អាជីព​បាល់ទាត់​របស់​គ្រូ​បង្វឹក​

លោក Jurgen Klopp ​បាន​និយាយ​ថា​បច្ចេកវិទ្យា VAR ​ទៅ​ថ្ងៃ​អនាគត ​គឺ​ជា​អ្នក​កំណត់​វាសនា​ការងារ​របស់​គ្រូ​បង្វឹក​ជាក់​ជា​មិន​ខាន។ការ​ប្រកួត​ដែល​ក្រុម Liverpool ​ឈ្នះ​ក្រុម​ Aston Villa ​២-១ ​កាល​ពី​យប់មិញ​នេះ ​មាន​រឿង​ច្រើន​កើត​ឡើង ​ជា​ពិសេស​ការ​តវ៉ា​រឿង​គ្រាប់​បាល់​ចូល​ហើយ ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​ដោយ VAR ​វិញ​តែ​ម្ដង។ ​ចំពោះ​រឿង​នេះ​លោក Klopp ​បាន​និយាយ​ថា​ការ​កាត់​ក្ដី​ដោយ​វីដេអូ​ជំនួយ​អាជ្ញាកណ្ដាល​នេះ ​ពេល​ខ្លះ​ក៏​ធ្វើ​ឱ្យ​ការ​ប្រកួត​ពិបាក​ផង​ដែរ។

លោក​បាន​បន្ថែម​ទៀត​ថា​ប្រសិន​បើ​មិន​មាន​ការ​កែប្រែ​ខ្លះ​ទេ ​នៅ​ថ្ងៃ​អនាគត វា​នឹង​ក្លាយ​ខ្លួន​ជា​អ្នក​កាត់​ក្ដី​អាជីព​របស់​អ្នក​ចាត់ការ​ថែម​ទៀត។ ​ដោយ​ពេល​នោះ ទម្រង់​លេង​របស់​ក្រុម​លែង​មាន​សារសំខាន់​ទៀត​ហើយ ​អ្វី​ដែល​សំខាន់​នោះ​គឺ VAR ​តែ​ម្ដង ​ជា​អ្នក​កំណត់​ចាញ់​ឈ្នះ​ក្នុង​ការ​ប្រកួត៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT