Kiko Casilla អតីតកីឡាករ Real Madrid ដែលកំពុងលេងឱ្យក្រុម Leeds United នឹងត្រូវជាប់ពិន័យពី៨ទៅ១២ប្រកួត ដោយសារតែរូបគេបានបង្ហាញការរើសអើងពូជសាសន៍ដល់កីឡាករដទៃទៀត។
Kiko ត្រូវបាន FA រកឃើញថារូបគេរើសអើងកីឡាករ Jonathan Leko របស់ក្រុម Charlton Athletic កាលពីជួបគ្នាប្រកួតកន្លងទៅ។ ដោយសារតែបច្ចុប្បន្នមានច្បាប់តឹងរ៉ឹងរឿងរើសអើងនេះ ហើយ FIFA កំពុងដាក់កំហិតផងនោះ ទើបរូបគេអាចនឹងជាប់ពិន័យមិនបានចូលលេងចាប់ពី៨ទៅ១២ប្រកួតឯណោះឱ្យក្រុម Leeds United ។
វានឹងក្លាយជាកង្វល់ខ្លាំងសម្រាប់ក្រុម Leeds ព្រោះអីអតីតអ្នកចាំទីក្រុម Real Madrid នេះ ជួយក្រុមបានច្រើន ហើយលេងគ្រប់ប្រកួតទាំងអស់របស់ក្រុមនារដូវកាលនេះតែម្ដង។ ពេលនេះ Leeds United កំពុងឈរនៅលេខ៣មាន២៥ពិន្ទុក្នុងតារាងពានលីគលំដាប់ទី២អង់គ្លេស Championship ដោយចាញ់ក្រុមលេខ១ West Brom តែ២ពិន្ទុឆ្លងកាត់ការប្រកួត១៤ប្រកួតមកនេះ៕ប្រភព៖ Dailymail