Valverde៖ Griezmann ​នឹង​មាន​ឱកាស​លេង ​បើ​គាត់​ធ្វើ​បាន​ល្អ​

លោក Valverde ​អ្នក​ចាត់ការ​ក្រុម Barcelona ​បាន​បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ Griezmann ​នឹង​មាន​ឱកាស​បាន​លេង ​ប្រសិន​បើ​រូបគេ​បាន​បង្ហាញ​ពី​សមត្ថភាព​និង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​ប្រកួត។

Barcelona ​នឹង​ត្រូវ​ប៉ះ​ក្រុម Levante ​នៅ​រាត្រី​នេះ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ La Liga ។ ​លោក Valverde ​បាន​ហៅ​ក្រុម Levante ​នេះ​ថា​ជា​ក្រុម​ពិបាក​យក​ឈ្នះ​មួយ ព្រោះ​ថា​ពួកគេ​លេង​តាម​យក​បាល់​ខ្លាំង ​និង​លេង​មិន​ចេះ​នឿយហត់​ឡើយ។ ស្រប​ពេល​យប់​នេះ លេង​នៅ​ទឹក​ដី​ពួកគេ​ទៀត ​នោះ​នឹង​ធ្វើ​ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ​ពិបាក​ក្នុង​ការ​យក​ឈ្នះ​មិន​ខាន។

សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​មាន​សំនួរ​ជា​ច្រើន​សួរ​ថា Griezmann ​អាច​នឹង​បាន​លេង​ឬ​អត់? ​ចម្លើយ​របស់​អ្នក​ចាត់ការ​ក្រុម Barcelona ​គឺ​ខ្សែ​ប្រយុទ្ធ​បារាំង​នឹង​មាន​ឱកាស​ប្រសិន​បើ​រូបគេ​ត្រៀម​ខ្លួន​រួច​រាល់។ ​កីឡាករ Barcelona ​ទាំង​អស់​សុទ្ធ​តែ​មាន​សមត្ថភាព ​ដូច្នេះ​លោក​នឹង​ជ្រើស​កីឡាករ​ណា​ដែល​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ការ​ប្រកួត។ សូម​បញ្ជាក់​ថា​កាល​ពី​ប៉ះ​ក្រុម Valladolid ​កន្លង​ទៅ​នេះ ​Griezmann ​មិន​បាន​លេង​ឡើយ ​ដោយ​កីឡាករ​វ័យ​ក្មេង Ansu Fati ​ជា​អ្នក​ជំនួស​តំណែង​គេ៕ប្រភព៖

MARCA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT