ខ្សែប្រយុទ្ធ Mohamed Salah មិនបានចូលហាត់ជាមួយក្រុមទេនៅសប្ដាហ៍នេះ ដោយសារតែមានបញ្ហារបួសបន្តិចបន្តួច ដែលធ្វើឱ្យមិនច្បាស់អាចលេងបានក្នុងការប្រកួតនៅយប់នេះទល់ Aston Villa ។
របួសកជើងរបស់ Salah កើតឡើងតាំងពីរូបគេប៉ះជាមួយកីឡាករ Hamza Choudhury ៤សប្ដាហ៍មុនម្ល៉េះ ប៉ុន្តែវាមិនធ្ងន់ធ្ងរ ទើបរូបគេអាចចូលលេងឱ្យក្រុម Liverpool បានជានិច្ច។ ត្បិតតែលេងបានមែន ប៉ុន្តែកីឡាករអេហ្ស៊ីបនេះ ពេលហ្វឹកហាត់គឺមិនបានហាត់ជាមួយក្រុមទេ ដោយរូបគេហាត់ម្នាក់ឯង ជាមួយគ្រូឯកទេស។
លោក Klopp បានបញ្ជាក់កាលពីម្សិលមិញថា Salah មិនធ្ងន់ធ្ងរទេ រូបគេត្រូវហាត់ម្នាក់ឯងសិន។ លោកបានដឹងពីគ្រូឯកទេសសាច់ដុំថា វាមិនធ្ងន់ធ្ងរខ្លាំងឡើយ ហើយរូបគេអាចនឹងជាសះស្បើយឆាប់ៗ ឬអាចលេងបាននៅរាត្រីនេះផងដែរ៕ប្រភព៖ Dailymail