Solskjaer ​ចង់​ឱ្យMartial ​ពង្រឹង​បន្ថែម ​ដើម្បី​ជួយ​ក្រុម​រក​គ្រាប់​បាល់​

លោក Solskjaer ​អ្នក​ចាត់ការ​ក្រុម Manchester United ​បាន​និយាយ​ថា​ Martial ត្រូវ​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត ​ដើម្បី​រក្សា​កៅអី​ជម្រើស​១១​នាក់​ដំបូង ​និង​ជួយ​ក្រុម​រក​គ្រាប់​បាល់។

Martial ​បាន​ខកខាន​ប្រកួត​ជា​ច្រើន​ខែ ដោយសារ​តែ​មាន​បញ្ហា​របួស។ ដោយ​ឡែក​ការ​ត្រលប់​មក​វិញ​ជា​ថ្មី​នេះ ​បាន​ធ្វើ​ឱ្យ​រូបគេ​មាន​ទម្រង់​លេង​ល្អ និង​ប្លែក​ខ្លាំង។ ជាក់​ស្ដែង​នៅ​២​ប្រកួត​ចុងក្រោយ​ដែល​មាន​ឱកាស​បាន​លេង​ជាប់​នេះ ​គឺ​រក​បាន​២​គ្រាប់​ផង​ដែរ។ ការ​ធ្វើ​បាន​ល្អ​នេះ​ហើយ ទើប​លោក Solskjaer ​ជឿ​ជាក់​ថា​កីឡាករ​បារាំង​នេះ ​នឹង​ជួយ​ក្រុម​បាន​ច្រើន​ជាក់​ជា​មិន​ខាន​នា​ពេល​ខាង​មុខ។

អ្នក​ចាត់ការ​ទើប​កាន់​ក្លឹប Man Utd ​និង​កំពុង​ក្ដៅ​កៅអី​នេះ ​បាន​និយាយ​ថា​៖ “ក្នុង​នាម​ជា​កីឡាករ​ពាក់​អាវ​លេខ​៩ ​អ្នក​មិន​អាច​បម្រុង​បាន​ទេ។ តួ​នាទី​ត្រូវ​រក​គ្រាប់​បាល់​ឱ្យ​ក្រុម​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន។ ខ្ញុំ​ជឿ​ជាក់​លើ​គាត់ ​យើង​នឹង​ឃើញ​ពី​ភាព​លេចធ្លោ​របស់​គាត់​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ”។

រំលឹក​ថា​ក្រុម Man Utd ​នឹង​ត្រូវ​ប៉ះ​ក្រុម​ AFC Bournemouth ​នៅ​ម៉ោង​៧:៣០​នាទី​ល្ងាច​នេះ ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស សប្ដាហ៍​ទី​១១​៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT