Soccer League បើកសម្ភោធល្ងាចនេះ ក្រុមខ្លាំង ពោធិ៍សែនជ័យប៉ះក្រសួងមហាផ្ទៃ

ពានរង្វាន់បាល់ទាត់ Soccer League ដែលរៀបចំដោយសសយក នឹងបើកសម្ភោធនាល្ងាចនេះ នៅកីឡដ្ឋានវិសាខា ដោយមានក្រុមខ្លាំង ពោធិ៍សែនជ័យ ប្រកួតជាមួយ សសយក ក្រសួងមហាផ្ទៃ។

ពោធិ៍សែនជ័យ ជាក្រុមខ្លាំងដែលជាអតីតជើងឯក និងប្រមូលផ្តុំកីឡាករល្អៗជាច្រើន ខណៈដែលមហាផ្ទៃក៏ដូចគ្នា។ ដូច្នេះការប្រជែងរវាងក្រុមទាំង២នឹងល្អមើល ស្របពេលដែរូបមន្តយកត្រឹមលេខ១តាមពូលឡើងវគ្គ១៦ក្រុម នឹងបង្ខំឲ្យក្រុមទាំងអស់ព្យាយាមលេង១០០%គ្រប់ប្រកួតតែម្តង។

កម្មវិធីបើកល្ងាចនេះ នឹងធ្វើឡើងក្រោមវត្តមានឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសសយក។ ក្រៅពីនេះ ក៏មានក្រុម ក្មេងខ្មែរ ទៅសម្តែងពេលចប់តង់ផងដែរ។