Xhaka ​នឹង​មិន​បាន​លេង​ឱ្យ Arsenal ​ឡើយ ​យប់​នេះ​

លោក​ Unai Emery ​បាន​បញ្ជាក់​ថា​នឹង​មិន​ដាក់ Xhaka ​ឱ្យ​ចូល​លេង​ទល់​ក្រុម ​Wolves ​ឡើយ ព្រោះ​ចង់​ឱ្យ​កីឡាករ​ទាំង​អស់​និង​អ្នក​គាំទ្រ​ផ្ដោត​តែ​លើ​ការ​ប្រកួត​មួយ​មុខ​បាន​ហើយ​។

រឿង Xhaka ​ឌឺ​ដង​អ្នក​គាំទ្រ​លើក​មុន​នៅ​មិន​ទាន់​បញ្ចប់​ឡើយ បើ​ទោះ​ជា​កីឡាករ​រូប​នេះ​បាន​សុំទោស​ជា​សាធារណៈ​ហើយ​ក៏​ដោយ។ ​ដើម្បី​កុំ​ឱ្យ​អ្នក​គាំទ្រ​ក្ដៅ​ក្រហាយ​បន្ថែម​ទៀត ​លោក Emery ​អ្នក​ចាត់ការ​ក្រុម Arsenal ​នឹង​មិន​ដាក់​រូបគេ​ឱ្យ​លេង​ឡើយ។ ​លោក​បញ្ជាក់​ថា ​ខ្សែ​បម្រើ​រូប​នេះ ​មិន​មាន​ក្នុង​អារម្មណ៍​លោក​ទៀត​ឡើយ។

Xhaka ​បាន​ធ្វើ​ការ​សុំទោស​អ្នក​គាំទ្រ Arsenal ​ចំពោះ​រឿង​ខ្លួន​ប្រើ​ភាសា​មិន​សមរម្យ​ដាក់​ពួកគេ ​កាល​ពី​ប្រកួត​កន្លង​ទៅ។ បើ​ទោះ​ជា​សុំទោស​មែន ប៉ុន្តែ​អ្នក​គាំទ្រ​ហាក់​មិន​ព្រម​ទទួល​នោះ​ទេ ព្រោះ​ពួកគេ​បាន​ចាត់​ទុក​អំពើ​នោះ​ថា​ជា​រឿង​មើល​ងាយ​ទឹក​ចិត្ត​បាត់​ទៅ​ហើយ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT