Iniesta ថា Barcelona ​មិន​គួរ​គិត​ដល់​ផ្លូវ​បែក​ជាមួយ​កីឡាករ​កាន់​ឆ្នាំ​រូប​នេះ​ទេ

អតីត​ប្រធាន​ក្រុម​ Barcelona គឺ Andres Iniesta ​បាន​បង្ហាញ​ការ​យល់​ឃើញ​ថា​ក្លឹប FC Barcelona មិន​គួរ​ឈាន​ដល់​ការ​ចែក​ផ្លូវ​ជាមួយ​នឹង Ivan Rakitic នោះ​ទេ ស្រប​ពេល​ដែល​ចចាមអារ៉ាម​ជុំវិញ​ការ​ចាកចេញ​របស់​ខ្សែ​បម្រើ​ក្រូអាត​កាន់​តែ​ផ្ទុះ​ខ្លាំង​ឡើង។


មាន​របាយការណ៍​ថា​ Rakitic ​កំពុង​ត្រូវ​ក្លឹប Man Utd, Juventus និង Inter Milan ចាប់​អារម្មណ៍​ចង់​បាន​រូប​គេ​ជា​ខ្លាំង​នា​ទីផ្សារ​ដោះដូរ​រដូវ​រងា។ ឆ្លើយតប​នឹង​ការ​មិន​សូវ​បាន​បង្ហាញ​ខ្លួន​លើ​ទីលាន ក្រោម​ការ​ដឹកនាំ​របស់​លោក Valverde ផង​នោះ ជា​ហេតុ​ទាញ​ឲ្យ​អនាគត​របស់ Rakitic កាន់​តែ​កើត​ជា​ចម្ងល់​សម្រាប់​ក្រុម​អ្នក​គាំទ្រ។

Iniesta ​បាន​ផ្តល់​បទសម្ភាសន៍​មួយ​ថ្មីៗ​នេះ​ថា៖ “សម្រាប់​ខ្ញុំ​គឺ​នឹង​មិន​ព្រម​ឲ្យ Rakitic ចាកចេញ​នោះ​ទេ ព្រោះ​គេ​ជា​កីឡាករ​ដ៏​ល្អ​មួយ​រូប ហើយ​អ្វី​ដែល​គេ​បាន​ធ្វើ​កន្លង​មក​ក៏​ជា​រឿង​សំខាន់​មួយ​ដែរ ខណៈ​ដែល​ឆ្នាំ​នេះ​គេ​មិន​សូវ​បាន​លេង តែ​ពុំ​មាន​ន័យ​ថា​គេ​ជា​កីឡាករ​តូចតាច​ទេ”៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT