Son ឈរ​លេខ ១ ស្រប​ពេល Park Ji-sung ឈរ​លេខ ៤ នាម​ជា​អត្តពលិក​កូរ៉េ​ល្បីល្បាញ​បំផុត

តារា​ឆ្នើម​របស់​ក្លឹប Tottenham Hotspur គឺ​កីឡាករ Son Heung-min ​បាន​ក្លាយ​ឈ្មោះ​ជា​អត្តពលិក​ដែល​ទទួល​បាន​សារ​គាំទ្រ​ច្រើន​ជាង​គេ​បើ​ធៀប​នឹង​អត្តពលិក​កូរ៉េ​ខាង​ត្បូង​ដទៃ​ទៀត តាម​រយៈ​លទ្ធផល​បោះឆ្នោត​មួយ​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍។

Son ឈរ​លេខ ១ ទទួល​បាន​សំឡេង​គាំទ្រ​ប្រមាណ ៣៥ ភាគរយ ស្រប​ពេល​អត្តពលិក​ផ្នែក​ Baseball គឺ Ryu Hyun-jin ឈរ​លេខ ២ មាន ១៤ ភាគរយ និង​អត្តពលិក​ចូល​និវត្តន៍​ផ្នែក​កីឡា​ជិះ​ស្គី Kim Yu-na ឈរ​លេខ ៣ មាន​ ១២ ភាគរយ។ ក្នុង​នោះ​ដែរ​អតីត​តារា​ឆ្នើម Park Ji-Sung របស់​ក្លឹប Man Utd ក៏​ទទួល​បាន​សំឡេង​គាំទ្រ​ ៨ ភាគរយ​ឈរ​នៅ​លេខ​បន្ទាប់​ផង​ដែរ។

រំឭក​ថា​ Son ជា​កីឡាករ​ឡើង​ជើង​មួយ​រូប​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ បន្ទាប់​ពី​ជួយ​ឲ្យ Spurs ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ UCL ​រដូវ​កាល​ចាស់ និង​ជួយ​កូរ៉េ​ខាង​ត្បូង​ស៊ុត​យក​ឈ្នះ​អាល្លឺម៉ង់ ២-០ នៅ​ប្រកួត FIFA World Cup ២០១៨។ ជាង​នេះ​ Son បាន​ជួយ​ឲ្យ​ជម្រើស​ជាតិ​ឈ្នះ​មេដាយមាស​នៅ Asian Games ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ថែម​ទៀត​ផង៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT