Mauro Icardi អតីតកីឡាកររបស់ក្លឹប Inter Milan ដែលកំពុងបម្រើអាជីពនៅក្លឹប Paris Saint-Germain បានចាប់ផ្តើមជាមួយលទ្ធផលផ្លែផ្កាជោគជ័យច្រើននៅដើមរដូវកាល ២០១៩/២០ ខណៈប៉ុន្មានប្រកួតដំបូងធ្វើបានល្អជាងជំនាន់នៃការចាប់ផ្តើមរបស់ Zlatan, Mbappe, Neymar និង Cavani ទៅទៀត។
៧ គ្រាប់ក្នុង ៧ ប្រកួត ដោយមាន ២ ប្រកួតគត់លេង ៩០ នាទីពេញ សេសសល់ពីនោះគឺលេងនាមជាកីឡាករបម្រុងរុញឲ្យរូបគេមានស្ថិតិគ្រាប់បាល់កើតឡើងរៀងរាល់ ៦៦ នាទីម្តង។ ភាពចុះសម្រុងនឹងប្រព័ន្ធលេងនៅក្លឹប PSG សម្រាប់កីឡាករអាហ្សង់ទីនហាក់ទទួលភាពវិជ្ជមានខ្លាំងមែនទែន។
កីឡាករមួយរូបគត់គឺ Zlatan Ibrahimovic ដែលមានស្ថិតិប្រហែលគ្នានេះ ដោយការចាប់ផ្តើមដំបូងមានស្ថិតិគ្រាប់បាល់រៀងរាល់ ៧៩ នាទីម្តង ខណៈ Cavani រៀងរាល់ ១១៤ នាទី ស្របពេល Mbappe រកបានត្រឹម ៤ គ្រាប់នៅ ៧ ប្រកួតដំបូងដូចគ្នា៕
ប្រភព៖ BeSoccer