មានការយល់ឃើញពីសំណាក់អ្នកគាំទ្រមួយចំនួនគិតថាទំនាក់ទំនងរវាង Lionel Messi និងខ្សែប្រយុទ្ធចំណូលថ្មី Antoine Griezmann គឺមានភាពមិនប្រក្រតី ពោលគឺគិតថា Messi ចង់ឲ្យ Barca យក Neymar តែបែរជាមិនបានដូចចិត្ត។
បែបណាមិញខ្សែការពារកណ្តាល Gerard Pique ដែលជាកីឡាករកាន់ឆ្នាំមួយរូបនៅ Barcelona បានចេញមុខបកស្រាយថ្មីៗនេះទំនាក់ទំនងរវាងពួកគេទាំងពីរគឺមិនអាក្រក់ដូចការលើកឡើងនោះទេ។
បញ្ជាក់ប្រាប់សារព័ត៌មាន Cadena SER ខ្សែការពារ Pique ប្រាប់ថា៖ “Messi និង Griezmann គឺមានទំនាក់ទំនងល្អជាមួយគ្នា ដូចតែ Messi ជាមួយ Dembele ឬ Messi ជាមួយ Pedro ឬ David Villa អ៊ីចឹង ហើយបើនិយាយរវាង Suarez និង Messi ពួកគេដូចជាបងប្អូនគ្នាទៅហើយ”។
លោកបន្តថា៖ “ហើយក៏មិនមែនដោយសារឃើញ Griezmann និង Messi មិនសូវជិតដិតដូចជាមួយ Suarez មានន័យថារវាងគេទាំងពីរមិនត្រូវរ៉ូវអ្វីគ្នានោះឡើយ”៕ ប្រភព៖ Sportskeeda