អតីតកីឡាករជើងចាស់ Paul Ince បានបង្ហាញការជឿជាក់ថាក្លឹប Manchester United គួរតែបោះបង់គំនិតនាំយក Mario Mandzukic ហើយពិចារណានាំយក Zlatan Ibrahimovic ត្រលប់មកក្លឹបវិញ។
United បានរងចចាមអារ៉ាមជុំវិញការចង់បានកីឡាកររបស់ Juventus នៅទីផ្សារដោះដូរខែមករា ខណៈ Zlatan ក៏ត្រូវផុតកុងត្រានៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ ជាឱកាសជាប់ឈ្មោះនៅកីឡាករទំនេរជើងមួយរូបផងដែរ។
Ince បានប្រាប់ថា៖ “Zlatan ទំនងនឹងអាចត្រលប់ទៅអេស្ប៉ាញវិញ តែខ្ញុំគិតថាបើអាចមក Old Trafford គួរតែជាផ្លូវមួយដែលល្អ ដោយ Zlatan មានឥទ្ធិពលនិងអាចបង្ហាញពីអ្វីដែលគាត់បានធ្វើទៅកាន់យុវជននៅ United ខណៈពេលនេះខ្ញុំមើលមិនឃើញថា Mandzukic អាចធ្វើបានទេ អ៊ីចឹងហេតុអ្វីមិនយក Zlatan”៕ ប្រភព៖ Mirror