Buriram United ​ត្រៀម​យក​អតីត​ខ្សែ​ប្រយុទ្ធ​នៅ Premier League ​មក​រួម​ក្រុម​

ក្លឹប​ Buriram United ​របស់​ថៃ ​កំពុង​ត្រៀម​យក​អតីត​ខ្សែ​ប្រយុទ្ធ​លេង​នៅ​លីគ​អង់គ្លេស Premier League ​ម្នាក់​មក​រួម​ក្រុម ​ក្រោយ​ពី​ខក​បំណង​នា​រដូវ​កាល​នេះ ​បាន​ត្រឹម​លេខ​២។

Buriram ​បាន​ត្រឹម​ជើង​ឯក​រង​ប៉ុណ្ណោះ​ក្នុង​ពាន​រង្វាន់​លីគ​ថៃ​រដូវ​កាល​នេះ ​ហើយ​វា​ក៏​ជា​កំណត់ត្រា​មិន​ល្អ​មួយ​សម្រាប់​ក្រុម ដែល​មិន​ឈ្នះ​ពាន​១​សោះ​ក្នុង​១​រដូវ​កាល​ផង​ដែរ ​ក្នុង​ពេល​៩​ឆ្នាំ ចុង​ក្រោយ​។ ដូច្នេះ​ហើយ ​ពួកគេ​កំពុង​ស្វែង​រក​កីឡាករ​ល្អ​​ៗ​មក​ពង្រឹង​ក្រុម​ថែម​ទៀត​សម្រាប់​ត្រៀម​រដូវ​កាល​ថ្មី​ខាង​មុខ។ ​ក្នុង​នោះ ​មាន​ប្រភព​បញ្ជាក់​ថា​ក្លឹប​អ្នក​មាន​មួយ​នេះ ​កំពុង​ទាក់ទង​ខ្សែ​ប្រយុទ្ធ​ម្នាក់​កំពុង​លេង​ល្អ​នៅ​លីគ​អូស្ត្រាលី។

Adam le Fondre ​គឺ​ជា​ខ្សែ​ប្រយុទ្ធ​ដែល Buriram United ​ចង់​បាន។ ​ខ្សែ​ប្រយុទ្ធ​វ័យ​៣២​ឆ្នាំ​នេះ ​ជា​អតីត​កីឡាករ​របស់​ក្រុម Cardiff City ​និង Reading ។ រូបគេ​មាន​បទ​ពិសោធ​ច្រើន​នៅ​លីគ​អង់គ្លេស ​ហើយ​បច្ចុប្បន្ន​នេះ​លេង​ឱ្យ​ក្រុម Sydney FC ​និង​ជួយ​ក្រុម​ឈ្នះ​ពាន​លីគ​កំពូល​អូស្ត្រាលី​ផង​ដែរ។ ​១​រដូវ​កាល​កន្លង​ទៅ រូបគេ​រក​បាន​២០​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​២៩​ប្រកួត៕ប្រភព៖ Foxsportsasia

  • Buriram United ​ត្រៀម​យក​អតីត​ខ្សែ​ប្រយុទ្ធ​នៅ Premier League ​មក​រួម​ក្រុម​