អង់គ្លេស ​នឹង​លេង​ប្រយុទ្ធ ​យក​ឈ្នះ​លើ​បែលហ្សិក​ឈរ​កំពូល​តារាង

ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ​នឹង​លេង​ប្រយុទ្ធ​មិន​ទុក​ជើង​កីឡាករ​អ្វី​នោះ​ទេ ​សម្រាប់​ការ​ប្រកួត​ទល់​ក្រុម​បែលហ្សិក​នា​រាត្រី​នេះ ​ដើម្បី​សម្រេច​ថា​នរណា​ឈរ​កំពូល​តារាង។

អង់គ្លេស ​នឹង​តតាំង​ជាមួយ​ក្រុម​ខ្លាំង​បែលហ្សិក ​នៅ​វេលា​ម៉ោង​៩​យប់​នេះ ​ដើម្បី​ជា​ការ​ប្រកួត​បិទ​ពូល។ ​ខាង​ក្រុម​បែលហ្សិក ​ធ្លាប់​បាន​បញ្ជាក់​ថា​ពួកគេ​នឹង​ទុក​ជើង​កីឡាករ​សំខាន់​ៗ​ខ្លះ ​ខណៈ​ដែល​អ្នក​បាន​កាត​លឿង​មួយ​ហើយ ក៏​ប្រហែល​ជា​មិន​ដាក់​ឱ្យ​លេង​បន្ដ​ទៀត​ដែរ ការពារ​កុំ​ឱ្យ​បាន​កាត​ទៀត។ ត្បិត​តែ​បែលហ្សិក​និយាយ​ដូច្នេះ​មែន ប៉ុន្តែ​ខាង​​អង់គ្លេស​វិញ  បែរ​ជា​បញ្ជាក់​ថា​នឹង​ដាក់​ជម្រើស​១១​នាក់​ល្អ​​បំផុត​ដើម្បី​យក​ឈ្នះ​លើ​បែលហ្សិក ​ឈរ​កំពូល​តារាង។

“យើង​ចង់​ឈ្នះ​គ្រប់​ការ​ប្រកួត​ទាំង​អស់។ ខ្ញុំ​នឹង​ដាក់ Kane ​ដើម្បី​ឱ្យ​គេ​មាន​ឱកាស​ស្វែង​រក​គ្រាប់​បាល់។ ​ក្រុម​អង់គ្លេស ​នឹង​ដាក់​កីឡាករ​ល្អ​បំផុត​ក្នុង​ប្រកួត​នេះ ​ដើម្បី​ស្វែង​រក​ជ័យជម្នះ​លើ​ក្រុម​បែលហ្សិក។ យើង​ចង់​ឈរ​កំពូល​តារាង​”។ សម្ដី​របស់​លោក Gareth Southgate ​គ្រូ​បង្វឹក​ក្រុម​អង់គ្លេស។

សូម​បញ្ជាក់​ថា ​ក្រុម​ទាំង​ពីរ​ខាង​លើ​នេះ ​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​រួច​ជា​ស្រេច​ទៅ​ហើយ។ ការ​ប្រកួត​យប់​នេះ គ្រាន់​តែ​ជា​ការ​ប្រកួត​មួយ​កាត់​ក្ដី​យក​ក្រុម​កំពូល​តារាង​ប៉ុណ្ណោះ៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT