ខ្សែការពារ Pique បានបញ្ជាក់ថាក្រុមកីឡាករ Barcelona ទាំងអស់ ព្រមពន្យារពេលបើកលុយ ប្រសិនបើអាចធ្វើឱ្យក្លឹបនាំយក Neymar ត្រលប់មកវិញបាន។
ក្រុម Barcelona បានធ្វើគ្រប់យ៉ាងដើម្បីឱ្យការផ្ទេរ Neymar មកអេស្ប៉ាញវិញកើតឡើង ប៉ុន្តែគួរឱ្យសោកស្ដាយនាទីចុងក្រោយ ត្រូវរំសាយទៅវិញ។ Pique បាននិយាយរឿងផ្ទេរនោះថា ក្រុមកីឡាករទាំងអស់បានប្រាប់ទៅក្លឹប ពួកគេសុខចិត្តពន្យារពេលបើកប្រាក់ប្រចាំសប្ដាហ៍សិន ដើម្បីឱ្យក្លឹបអាចឈានដល់ការទិញកីឡាករប្រេស៊ីលវិញនៅរដូវក្ដៅកន្ងលទៅ។ តែគួរឱ្យស្ដាយ នៅតែមិនអាចធ្វើបាន ហើយ Neymar ក៏ត្រូវក្រុម PSG ទុកលេង១រដូវកាលទៀត។
កីឡាករជម្រើសជាតិប្រេស៊ីលខាងលើនេះ បាននិយាយត្រង់ៗថារូបគេចង់ចេញពី PSG ដើម្បីត្រលប់ទៅលេងឱ្យក្រុម Barcelona វិញ។ ក្រុម PSG ក៏មិនឃាត់ដែរចំពោះរឿងនេះ ប៉ុន្តែពួកគេលក់ក្នុងតម្លៃថ្លៃ ទើបបានជាក្រុមអ្នកមានបុណ្យមិនអាចចុះកុងត្រាយកបាន ត្បិតអីពួកគេបានចំណាយប្រាក់ច្រើនរួចទៅហើយលើការនាំចូលកីឡាករថ្មីៗ៕ប្រភព៖ Bbc