Arnold ៖​បាន​ធ្វើ​ជា​ប្រធាន​ក្រុម Liverpool ​ជា​បំណង​ប្រាថ្នា​របស់​ខ្ញុំ​

ខ្សែ​ការពារ Trent Alexander-Arnold ​នឹង​បង្ហាញ​ខ្លួន​ប្រកួត​ទី​១០០​ឱ្យ​ក្រុម Liverpool ​នៅ​ចុង​សប្ដាហ៍​នេះ​ហើយ ​ទល់​ក្រុម Aston Villa ​។

ក្នុង​ការ​បង្ហាញ​ខ្លួន​បាន​១០០​ប្រកួត ត្រឹម​វ័យ​២១​ឆ្នាំ​នេះ Arnold ​បាន​បញ្ជាក់​ថា​វា​ជា​មោទនភាព​មួយ​សម្រាប់​ខ្លួន​គេ ​ដែល​បាន​លេង​ឱ្យ​ក្រុម Liverpool ​។ ​ក្ដី​ស្រមៃ​របស់​ថ្នាល​យុវជន​រូប​នេះ ​គឺ​ចង់​លេង​ឱ្យ​ក្រុម​ហង្ស​ក្រហម​រហូត ​និង​ថ្ងៃ​ណា​មួយ​បាន​ឱកាស​ជា​ប្រធាន​ក្រុម​នេះ​ផង​ដែរ។ ​បច្ចុប្បន្ន​នេះ គេ​កំពុង​រៀន​សូត្រ​ពី​រៀម​ច្បង ​និង​អភិវឌ្ឍ​ខ្លួន​បន្ថែម​ទៀត ដើម្បី​ឈាន​ឡើង​រហូត។

Arnold ​កំពុង​ឡើង​ជើង​ខ្លាំង ​ក្លាយ​ជា​ខ្សែ​ការពារ​ឆ្នើម​ម្នាក់​ក្នុង​លោក។ ​នា​រដូវ​កាល​មុន រូបគេ​ជួយ​ក្រុម Liverpool ​លើក​ពាន UEFA Champions League ​ហើយ​បាន​លេខ​២​ក្នុង​លីគ​អង់គ្លេស។ ​រដូវ​កាល​នេះ​វិញ ​ក្រុម​ហង្ស​ក្រហម​ក៏​កំពុង​ឈរ​នៅ​លេខ​១​ក្នុង​តារាង Premier League ​លើស​ក្រុម​លេខ​២ Man City ​ដល់​ទៅ​៦​ពិន្ទុ​ផង​ដែរ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT