ខ្សែប្រយុទ្ធ Lionel Messi បានចូលលេងឱ្យក្រុមជម្រើសជាតិអាហ្សង់ទីនវិញហើយ ក្រោយពីអស់បម្រាម៣ខែរបស់ខ្លួន រឿងចោទព្រឹត្តិការណ៍ Copa America រៀបដើម្បីឱ្យប្រេស៊ីលឈ្នះ។
Messi បាននិយាយធ្ងន់ធ្ងរដល់សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង ចោទពួកគេថាមានអំពើពុករលួយរៀបពាន Copa America ដើម្បីឱ្យម្ចាស់ផ្ទះប្រេស៊ីលឈ្នះ។ សម្ដីទាំងអស់នេះ ត្រូវបានគេពិន័យលើ Messi រហូតដល់៣ខែមិនឱ្យចូលលេងជាមួយអាហ្សង់ទីនឡើយ។ នៅខែវិច្ឆិកាឆ្នាំ២០១៩នេះ គឺល្មមសម្រាប់ឱ្យប្រធានក្រុមរូបនេះ អាចចូលលេងវិញបានហើយ។
រូបគេនឹងត្រូវចូលលេង ឱ្យអាហ្សង់ទីនក្នុងប្រកួតមិត្តភាពជាមួយក្រុមប្រេស៊ីលនិងអ៊ុយរុយហ្គាយក្នុងខែនេះ។ មិនត្រឹមតែ Messi ទេដែលបានចូលលេង សូម្បី Aguero ក៏មានឈ្មោះលេងផងដែរ៕ប្រភព៖ Dailymail