ឪ​ខ្លា​កូន​ខ្លា​មែន! ២៨ ប្រកួត Cristiano Junior ​រក​បាន ៥៨ គ្រាប់+១៨ Assist ឲ្យ Juventus

Cristiano Ronaldo Junior ដែល​ជា​កូន​ប្រុស​ច្បង​របស់​កីឡាករ Cristiano Ronaldo សព្វថ្ងៃ​កំពុង​លេង​ឲ្យ​ថ្នាល​យុវជន U-9 នៃ​ក្លឹប Juventus ក្នុង​ទីក្រុង Turin ប្រទេស​អ៊ីតាលី ដូច​ឪពុក​របស់​គេ​ដែរ។

ទៅ​មើល​ស្ថិតិ​ជោគជ័យ​របស់​ក្មេង​ប្រុស​អាយុ ៩ ឆ្នាំ​រូប​នេះ គឺ​ទទួល​បាន​ផ្លែផ្កា​ច្រើន​ស៊ី​ដាច់​គេ​បើ​ធៀប​នឹង​ក្មេងៗ​ដទៃ​ទៀត​នៅ​ក្នុង​ក្រុម។ ២៨ ប្រកួត​ដែល Cristiano Junior បង្ហាញ​ខ្លួន រូប​គេ​ស៊ុត​បាន​ដល់​ទៅ ៥៨ គ្រាប់ និង​ចូលរួម​ចំណែក Assist ដល់​ទៅ ១៨ លើក​ឯ​ណោះ។

ត្បិត​វា​ត្រឹម​ជា​ប្រកួត​ថ្នាល​រវាង​ក្រុម​កុមារ ប៉ុន្តែ​ក៏​នៅ​តែ​ស​បង្ហាញ​ពី​ជោគជ័យ​និង​ការ​ខិតខំ​ដ៏​មោះមុត​មួយ​របស់​កូន​ប្រុស Ronaldo ដែល​មិន​ចាញ់​ឪពុក​របស់​គេ​នោះ​ឡើយ៕ ប្រភព៖ Mirror

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT