ក្លឹប Bayern Munich ត្រូវបានគេរាយការណ៍ថាកំពុងលៃលកចង់បានអ្នកចាត់ការ Mauricio Pochettino មកដឹកនាំក្លឹបជំនួសវត្តមានលោក Niko Kovac ក្រោយចាប់ផ្តើមរដូវកាល ២០១៩/២០ នៅ Bundesliga ហាក់មិនសូវបានផ្លែផ្កាល្អប្រសើរ។
Bayern កំពុងឈរលេខ ២ ក្រោយ ៩ ប្រកួតឈ្នះ ៥ ស្មើ ៣ ចាញ់ ១ នៅក្រោមក្រុម Monchengladbach ចំនួន ១ ពិន្ទុ។ យ៉ាងណាមិញលោក Pochettino ក៏ប្រឈមនឹងបាត់បង់តំណែងជាអ្នកចាត់ការនៅ Spurs ស្របពេលដែលក្រុមធ្លាក់ដល់លេខ ១១ នៅតារាង Premier League ទៅហើយ។
តាម Sport1 បានសង្កត់ធ្ងន់ថាក្លឹបយក្សអាល្លឺម៉ង់ក៏សម្លឹងមិនដាក់ភ្នែកចង់បានបុរសសញ្ជាតិអាហ្សង់ទីនមកជួយជ្រោមជ្រែងក្រុមរបស់ខ្លួន ហើយដកលោក Kovac ចេញវិញ។ សម្រាប់ប្រធានផ្នែកកីឡាលោក Hasan Salihamidzic ក៏ត្រូវបានគេដឹងថាជាអ្នកគាំទ្រ Pochettino មួយរូបថែមទៀតផងដែរ៕ ប្រភព៖ Sportsmole